តារា​ស្រី​បី​រូប​បង្អួត​សម្រស់​សិច​ស៊ី ខណៈ​ទីផ្សារ​ភាពយន្ត​កាន់តែខ្លាំង​ជាង​មុន​

3611
ចែករម្លែក
  • 41
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារា​ស្រី​បី​រូប​គឺ​កញ្ញា ស្រី​ម៉ុ​ច ម៉ា​រី និង ណា​តា​យ៉ា បានបង្ហាញ​សម្រស់​ខ្លួន​យ៉ាង​សិច​ស៊ី​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើឱ្យ​អ្ន​គាំទ្រ​ពេញចិត្ត​ទៀតហើយ ខណៈ​ទីផ្សារ​ភាពយន្ត​របស់​ពួកគេ​ឃើញ​មានមុខ​ជាប់​រហូត​។​

​តារា​ស្រី​បី​រូប​ដែលជា​មិត្ត​ស្និត​ស្នាល​នឹង​គ្នា ដូច​បងប្អូន​បង្កើត តែងតែ​ទៅណា​មក​ណា​ជាមួយគ្នា ហើយ​ជាពិសេស​កម្មវិធី​សិល្បៈ និង ដំណើរ​កម្សាន្ត ដែល​ធ្វើឱ្យ​ប្រុសៗ​ចាប់អារម្មណ៍​។ ថ្មីៗ​នេះ​តារា​ស្រី​បី​រូបនេះ បង្អួត​សម្រស់​ពេល​ហែល​ទឹក​ក្នុង​ឈុត​ប៊ី​គីន​យ៉ាង​សិច​ស៊ី ធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​និង​ពេញចិត្ត​ចំពោះ​ដងខ្លួន​យ៉ាង​រាង​ស្អា​តរបស់​ពួកគេ​។

​កញ្ញា ស្រី​ម៉ុ​ច កញ្ញា ម៉ា​រី និង​កញ្ញា ណា​តា​យ៉ា មិន​ត្រឹមតែ​អ្នកគាំទ្រ​ប្រុសៗ​ចូលចិត្ត​តាមដាន​នោះ គឺ​សារព័ត៌មាន​ច្រើន​តែងតែ​តាម​ចុះផ្សាយ​ចំពោះ​សកម្មភាព​តារា​ស្រី​បី​រូបនេះ ដែល​តែងតែ​បង្ហាញ និង ឱ្យដឹង​ជីវិត​របស់​ពួកគេ​។ រូបថត​ក្នុង​ឈុត​សិច​ស៊ី​ជាច្រើន​សន្លឹក​របស់​ពួកគេ​ត្រូវបាន មហាជន​ចាប់អារម្មណ៍ ហើយ​ក្រុម​សារព័ត៌មាន​ក៏​កម្រ​ក​បានឃើញ​ពួកគេ​បង្ហាញ​ភាព​សិច​ស៊ី​ដែរ​។

​តារា​ស្រី​បី​រូបនេះ កំពុងតែ​ទទួល​ការចាប់អារម្មណ៍​ពី​មហាជន និង អ្នកដឹកនាំ​រឿង​ជាច្រើន​ទាំង​រូប​សម្រស់ និង សមត្ថភាព​សម្តែង​។ តារា​ស្រី​រាង​ស្លី​ម​ទាំង​បីនាក់​នេះ ក្នុង​ឆ្នាំ​២០១៨​នេះ​ឧស្សាហ៍​ឃើញ​មុខ​ខ្សែភាពយន្ត​ជាច្រើន​ទាំង​រឿង​ភាគ​សម្រាប់​ស្ថានីយទូរទស្សន៍ និង រឿង​ដុំ​របស់​បណ្តា​ផលិតកម្ម​ភាពយន្ត​នានា​ផងដែរ​៕ ល​