តារា​ស្រី​ពីរ​ដួង បរិច្ចាគ​ជាមួយនឹង​សម្លៀកបំពាក់​មួយ​ទឹក​

1489
ចែករម្លែក

(​ភ្នំពេញ​)៖​នៅក្នុង​ឆ្នាំ​២០១៧​នេះ តារា​ស្រី​ពីរ​ដួង​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន កំពុងតែ​ភ្ញាក់ផ្អើល និង​មិនទាន់មាន​តារា​ស្រី​ផ្សេង​ណា​ទៀត​ធ្វើ ហើយ​នេះ​ជា​លើកទីមួយ​សម្រាប់​តារា​ស្រី​ទាំងពីរ​ដួង​នេះ​។ ការបរិច្ចាគ​ថវិកា តាមរយៈ​ការផ្តល់​ជូនអំណោយ ដូចជា​សៀវភៅ ប៊ិច ម្ហូបអាហារ ទាំងនោះ មាន​អ្នកសិល្បៈ​មិនតិច​អ្នក​ទេ ដែល​បានធ្វើការ​បរិច្ចាគ​បែបនេះ ហើយក៏​ជា​ទឹកចិត្ត​មួយ​ដ៏​ថ្លៃថ្លា​ផងដែរ ។

​ប៉ុន្តែ​ការធ្វើ​ទាន ដោយ​ការប្រើប្រាស់​របស់​ផ្ទាល់ខ្លួន​យកមក​បរិច្ចាគ ឬ​ការលក់​ខោអាវ​មួយ​ទឹក នេះ គឺ​ទើប​តែមាន​តារា​ស្រី​ពីរ​ដួង ប៉ុណ្ណោះ​ដែល​ធ្វើការ​បរិច្ចាគ​តាមរយៈ​សម្លៀកបំពាក់​ដែល​បាន​ប្រើប្រាស់​រួច ឬ ភាសា​និយាយថា ខោអាវ​មួយ​ទឹក​។

​តារា​សម្តែង​តូច​ច្រឡឹង គង់ ច័ន្ទ​ស្រីមុំ គឺជា​តារា​ស្រី​ដំបូង​គេ​ដែល​បាន​លក់​សម្លៀកបំពាក់ ស្បែកជើង និង​កាបូបស្ពាយ​របស់ខ្លួន​ដែល​បាន​ប្រើប្រាស់​ហើយ​តែ​គុណភាព​នៅតែ​ល្អ ក្នុង​តំលៃ ៥​ដុល្លារ ដើម្បី​បាន​ថវិកា​យកទៅ​ផ្តល់ជូន មន្ទីរពេទ្យ​គន្ធបុប្ផា​។ គង់ ច័ន្ទ​ស្រីមុំ បាន​បញ្ជាក់ថា អ្វីដែល​នាង ធ្វើឡើង​គឺជា​ការចែករំលែក​នូវ​ក្តី​ស្រលាញ់ និង​កំពុងតែ​ជួយ​បន្ថែមទៀត​នៅ​ថវិកា​ដែល​បានមកពី ការលក់​នោះ ទោះបី​វា​មាន​ចំនួន​មិន​ច្រើន​ក៏ដោយ តែ​វា​បង្ហាញ​ពី​ទឹកចិត្ត​ខ្មែរ ស្រលាញ់​ខ្មែរ​តែមួយ​។ ជាពិសេស​នាង ចង់​បង្ហាញថា ការស្រលាញ់​ចែករំលែក ទោះបី​ត្រឹមតែ​មួយរយ​រៀល ឬ​ប្រាំ​រយ​រៀល ក៏​ជា​ទឹកចិត្ត​ដែល​បាន​ផុសចេញ​មកពី​ក្នុង​ចិត្ត​ដ៏​បរិសុទ្ធ​។

​ចំណែក​តារា​ស្រី​ពហុ​ជំនាញ អ្នកនាង ខាត់ សុ​ឃីម ក៏​មិន​ខុសពី អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ដែល ព្រោះ​អ្នកនាង​បាន​បរិច្ចាក​សំលៀកបំពាក់​របស់​នាង ដែល​ទុក​ច្រៀង​ឡើង​ឆាក​តាម​ការប្រគុំ​តន្ត្រី​នានា ដល់​តារា​សិល្បៈ​ណា​ដែល​ត្រូវការ​នៅ​សម្លៀកបំពាក់​បែបនេះ មិន​ប្រកាន់​ថា​អ្នកសិល្បៈ​ទាំងនោះ ល្បី ឬ​មិន​ល្បី​ទេ​។ ចំណែក​លក្ខខណ្ឌ​គឺ​ផ្តល់ជូន​ត្រឹមតែ ១-២​កំ​ប្លេ​ប៉ុណ្ណោះ​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​គឺ​ចង់​ឲ្យ​បាន​ដល់​អ្នកសិល្បៈ​បាន​ច្រើន​គ្នា ព្រោះ​សម្លៀកបំពាក់​ដែល​អ្នកនាង​ខាត់ សុ​ឃីម បរិច្ចាក​នោះ​មាន​រហូតដល់​២០០​កំ​ប្លេ​ឯណោះ​៕ ដោយ៖ បញ្ញាសាស្ត្រ

​តារា​កំប្លែង ខាត់ សុ​ឃីម​ និង តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ​។