ដោយៈ សាវរក្ស / ភ្នំពេញ: តារាចម្រៀងម្ចាស់សំនៀង៣ភាសា មានដើមទ្រូងទ្រលុកទ្រលន់ កញ្ញា រតនៈ ពិសី បានបង្ហាញអារម្មណ៍រីករាយ ក្រោយពីទទួលបានការងារពិសេស រួមជាមួយសិល្បករផ្សេងទៀតមានដូចជាតារាចម្រៀងសំនៀងអូប៉េរ៉ា លោក ឃួន សិទ្ធិស័ក្កិ កញ្ញាអេម៉ា កញ្ញា គង់ កែវមរកត កញ្ញា សូនីតាជាដើម។
តារាចម្រៀងសិចស៊ីកញ្ញារតនៈពិសី រួមទាំងសិល្បករតន្ត្រីករប្រមាណ៦រូបផ្សេងទៀតបានចេញដំណើរពីកម្ពុជាកាលពីរសៀលថ្ងៃទី១២ខែមករាឆ្នាំ២០១៩ ដើម្បីចូលរួមច្រៀងអបអរកម្មវិធីខួបកំណើតរបស់លោកឧកញ៉ាម្នាក់ ដែលរាប់រងរាល់ការចំណាយលើការស្នាក់នៅដំណើរកម្សាន្តនិងតម្លៃនៃការច្រៀងត្រូវបានលោកឧកញ៉ារូបនោះធានារ៉ាប់រងផងដែរ។
កញ្ញារូបស្រស់ម្នាក់បានបន្ថែមថា កម្មវិធីនោះគឺជាកម្មវិធីអបអរខួបកំណើតលោក ឧកញ៉ា និងអបអរនាឱកាសកូនប្រុសលោក បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសសិង្ហបុរី។ កញ្ញាថា ជាកម្មវិធីធំមួយដែលមានភ្ញៀវជាមន្ត្រីនិងអ្នកជំនួញជាច្រើនពីកម្ពុជានិងអ្នករស់នៅទីនោះប្រមាណ១០០នាក់និងត្រូវធ្វើឡើងនៅសណ្ឋាគារMarinaBayដែលសណ្ឋាគាល្បីល្បាញពេញពិភពលោកនោះតែម្តង។
តារាស្រីរូបនេះបញ្ជាក់ថានាងនិងសិល្បករដ៏ទៃទទួលបានធានារ៉ាប់រងទាំងស្រុងលើការចំណាយស្នាក់នៅនាសណ្ឋាគារនោះ៣យប់ រួមទាំងដំណើរកម្សាន្តនៅទីនោះមុនកម្មវិធីនិងក្រោយកម្មវិធីផងដែរ។ កញ្ញាថាកម្មវិធីខួបកំណើតនិងអបអរសាទរបញ្ចប់ការសិក្សារបស់កូនប្រុសលោកឧកញ៉ាធ្វើឡើងនៅយប់ថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ហើយនាងនិងសិល្បករទាំងអស់បានត្រៀមបទចម្រៀងជាច្រើនសម្រាប់កម្មវិធីដ៏ធំនេះដែលនាងផ្ទាលនឹងច្រៀងបទចម្រៀង២ភាសាគឺភាសាអង់គ្លេសចំនួន៥បទនិងភាសាចិនចំនួន៨បទ។
ស្រីស្រស់រូបនេះបើទោះបីនេះគឺជាលើកទី៣នៃការចេញទៅប្រទេសសិង្ហបុរីពិតមែនប៉ុន្តែជាគ្រាដែលនាងរំភើបជាងគេព្រោះតែទទួលបានកិត្តិយធំសម្រាប់ការងារសិល្បៈនិងទទួលបានការយកចិត្តទុកដាក់ពីម្ចាស់កម្មវិធីច្រើន។នាងនឹងប្រឹងប្រែងបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីបម្រើការកម្សាន្តរបស់ភ្ញៀវកិត្តិយសនៅទីនោះ និងរំពឹងដែរថាការងារសិល្បៈនេះនឹងទទួលបានជោគជ័យជាក់ជាមិនខាន។
សូមជម្រាបថាតារាស្រីស្រស់សោភាតូចច្រឡឹងរូបនេះលើកឡើងថាបច្ចុប្បន្នការងារសិល្បៈនាងមមាញឹកខ្លាំង។ក្រោយពីបញ្ចប់ការងារសិល្បៈនៅសិង្ហបុរីលើកនេះនឹងគ្រោងនឹងចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលីក្នុងអំឡុងខែកុម្ភៈឆ្នាំ២០១៩នេះដែលបន្ទាប់មកមុនពេលពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាងក៏ត្រូវរងចាំវីសាដើម្បីចេញទៅច្រៀងរាំបន្តនៅបណ្តាប្រទេសនៃតំបន់អឺរ៉ុបជាច្រើនផងដែរ៕S/