តារា​ស្រី​វៀតណាម​សិច​ស៊ី​ពេក​ធ្វើឱ្យ​គ្រប់គ្នា​មាន​អារម្មណ៍​ពុះកញ្ជ្រោល​នៅឯ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​

608
ចែករម្លែក

​ឈុត​សម្លៀកបំពាក់​របស់​នាង ង៉ុ​ក ត្រិ​ញ នៅឯ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​បាន​បង្កឱ្យមាន​អារម្មណ៍​ពុះកញ្ជ្រោល​ជា​អន្តរជាតិ និង​បង្ក​កំហឹង​នៅក្នុង​ប្រទេស​វៀតណាម​សម្រាប់​ភាពមិន​សម​ភ្នែក​ញាតិ​។

​តារា​ស្រី​អាយុ ២៩ ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​នៅលើ​កម្រាលព្រំ​ក្រហម​កាលពី​ថ្ងៃអាទិត្យ ទី​១៩ ឧសភា​ក្នុង​ឈុតខ្មៅ​មើលឃើញ​សាច់​ស្ទើរតែ​ទាំងស្រុង​។ កាសែត​អង់គ្លេស Daily Express បាន​ហៅ​ឈុត​របស់​នាង​ថា “​ជា​ឈុត​សិច​ស៊ី​បំផុត​ប្រចាំ​មហោស្រព​”​។

​កាសែត​នេះ​និយាយថា “​សាច់​ក្រណាត់​ស្តើង​របស់​នាង​បានបង្ហាញ​រូបនាង​ពុំ​ស្លៀក​ខោស្លីប​នោះទេ និង​បញ្ចេញ​ច្រ​វ៉ែ​ប​ដោះ​ទាំង​គូ​ដោយ​គ្មាន​អាវទ្រនាប់​”​។

​វេ​ប​សាយ News.com.au របស់​អូស្ត្រាលី​និយាយថា ឈុត​របស់​នាង គឺ “​រចនា​ឡើង​ដើម្បី​តែ​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​លើ​អ្នក​ស្លៀកពាក់​ប៉ុណ្ណោះ​។ នាង​បានធ្វើឱ្យ​ពួក​អ្នក​ថតរូប​ស្រឡាំងកាំង ខណៈ​នាង​ដើរ​ជាន់​លើ​កម្រាលព្រំ​ក្រហម​…​ស្លៀកពាក់​ឈុត​វាល​ខ្នង បង្អួត​ចង្អូរ​កំប៉េះគូទ​រលោងរ​បស់​នាង​”​។

​ឈុត​នេះ​គឺ​រចនា​ដោយ​លោក​ដូ ឡុង ហើយ​អ្នក​ស្លៀកពាក់​ឈុត ដែល​គេ​ហៅថា “​រា​ជនី​ខោអាវ​ទ្រនាប់​” នេះ បាន​ទាក់ទាញ​ភាសា​មិន​ថ្លៃថ្នូរ​ពី​ប្រជាជន​វៀតណាម​។

“​សិច​ស៊ី​ជ្រុល​ហួសហេតុ​” “​ភ្លាវ​” និង “​មិន​ថ្លៃថ្នូរ​” គឺ​ស្ថិត​ក្នុងចំណោម​ពាក្យសម្តី​ដែល​ប្រជាជន​វៀតណាម​សរសេរ​លើ​បណ្តាញ​សង្គម​ដើម្បី​ពណ៌នា​ឈុត​របស់​នាង​៕ ដោយ៖ កញ្ញាដាលីស

នាង ង៉ុ​ក ត្រិ​ញ ស្លៀកពាក់​សិច​ស៊ី​ជ្រុល​ជាងគេ​នៅឯ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន