តារា​ស្រី​៧​រូប ជួយ​សម្រាល​ថ្លៃ​ព្យាបាលនារី​ម្នាក់​ ដែល​ដុះ​ដុំ​សាច់ក្នុង​សុដន​កម្រិតធ្ងន់​

1057
ចែករម្លែក
  • 8
    Shares

ភ្នំពេញ​៖ តារា​សម្តែង និង​តារា​ម៉ូ​ដែល ដ៏​ស្រស់ស្អាត​ចំនួន​៧​នាក់​ស្ម័គ្រចិត្ត​ចូលរួម​ផ្តល់​ថវិកា មួយចំនួន ដែល​ជាការ​ទឹកចិត្ត ក្នុង​ការជួយ​មនុស្ស ក្នុង​គ្រា​ទុក្ខលំបាក​ដល់​នារី​វ័យក្មេង​ម្នាក់ ឈ្មោះ​កប កក្កដា ទើប​អាយុ​២៣​ឆ្នាំ ក្រោយ​សម្រាលកូន ហើយក៏​មាន​ជំងឺ​ដុះ​សាច់​សុដន​ធ្ងន់ធ្ងរ កំពុង​សម្រាក​វះកាត់​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​តារា​ស្រី​ទាំង​ប្រាំពីរ​នាក់ មានឈ្មោះ​ដូចជា អ្នកនាង រៀម ច័ន្ទ​បរ​មី​, អ្នកនាង ណា​តា​ហ្សា​, កញ្ញា ម៉ា នី​កា​, កញ្ញា ទេព កញ្ញា​, កញ្ញា មុន្នី ម៉ុ​នី​តា​, កញ្ញា ផា​ណា​ម៉ុ​ច (Bella Aldama) និង​កញ្ញា យ៉ា​រ៉ូ​ស (Ya Rose) បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​មួយចំណែក ក្នុង​ការជួយ​សម្រាល​ថ្លៃ​ព្យាបាល នារី​ម្នាក់ ដែលមាន​ជំងឺ​ដុះ​ដុំ​សាច់ ក្នុង​សុដន​កម្រិតធ្ងន់ ដែល​កំពុងតែ​សម្រាក នៅ​មន្ទីរពេទ្យ កាល់ម៉ែត ខណៈ​នារី​រូបនេះ មានជីវិត​ខ្វះខាត ដោយមាន​កូនតូច​បីនាក់​។ ចំណែក​ស្វាមី​របស់​នារី វ័យក្មេង​រូបនេះ ក៏មាន​ការខ្វះខាត និង​បាន​ចំណាយលុយ​ក្នុង​គ្រួសារ​ស្ទើរតែ​ទាំងអស់ ដើម្បី​ព្យាបាល​ភរិយា ខណៈ​លោក​ខកខាន​ធ្វើ​ការងារ និង​បាត់​ចំណូល​ប្រចាំថ្ងៃ​អស់​ច្រើន​ថ្ងៃ មកហើយ ក្រោយ​ភរិយា​ធ្លាក់​ឈឺ​ធ្ងន់​។

ក្រោយពី​តារា​ស្រី​ទាំង ពីរ​នាក់ ផ្តល់​ក្តី​អាណិត និង​ថវិកា​មួយចំនួន ជូន​ដល់​អ្នកនាង កប កក្កដា ដែល​កើត​ជំងឺ​ដុះ​សាច់​ក្នុង​សុដន​កម្រិតធ្ងន់ មើលឃើញថា មហាជន និង​អ្នកគាំទ្រ​របស់​ពួកគេ សរសើរ​ដល់​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​តារា​ខ្មែរ ដែល​អាណិត​ស្រឡាញ់​អាណិតអាសូរ ដល់​មនុស្ស​ជួប​ការលំបាក ខណៈ​ជំងឺ​ដុះ​ដុំ​សាច់​ក្នុង​សុដន​លើ​នារីៗ ក៏​ជា​ជំងឺ​ដ៏​ពេញនិយម និង​កាច​សាហាវ ឆក់​ជីវិត​មនុស្ស​ប្រើពេល​មិនយូរ​ឡើយ​។

តារា​សម្តែង និង​ម៉ូ​ដែល ទាំង​ស្អាត និង​ចិត្តល្អ ៧ រូបនេះ បាន​ប្រាប់​ដូចគ្នា​ថា ការជួយ​គ្នា​លើក​នេះ គ្រាន់តែ​ជា​ថវិកា​បន្តិចបន្តួច ក្នុង​ស្មារតី ចែករំលែក​ក្នុង​ការជួយ​សង្គម និង​សកម្មភាព​មនុស្សធម៌ ដែល​ធ្វើតាម​លទ្ធភាព​របស់​ពួកគេ​ប៉ុណ្ណោះ​។ ពួកគេ​មិន​មើល​នឹង​ភ្នែក​ទុកចោល​ពេល​ឃើញ មនុស្ស​ជួប​លំបាក​ឡើយ​។ តារា​ស្រស់ស្អាត​ទាំង ៧ រូបនេះ ក៏​សូម​ទេវ​ត្តា​តាម​ថែរក្សា និង ជូនពរ​ដល់​អ្នកនាង កប កក្កដា ឱ្យ​ឆាប់​ជា​ជម្ងឺ​សះស្បើយ បាន​វិលត្រឡប់​ទៅ​មើល​ថែកូន តូច​ទី​បី​វិញ​។​

សូមបញ្ជាក់ថា អ្នកនាង រៀម ច័ន្ទ​បរ​មី ជា​តារា​សម្តែង​មាន​ប្រជាប្រិយភាព ក្នុង​ខ្សែភាពយន្ត ជាច្រើន ហើយ​ជា​ពូកែ​ដើរតួ​ឆ្នាស់ឆ្នើម​និង​កំប្លែង​។ អ្នកនាង ណា​តា​ហ្សា ជា​តារា​សម្តែង​ល្បី និង​មាន​រូបរាង​ស្លី​ម​ស្រស់ស្អាត ហើយ​នាង​ផ្ទុះ​ល្បី​ខ្លាំង​ក្នុង​ខ្សែភាពយន្ត “​កំណត់ហេតុ​នាថ​” កាលពី​ឆ្នាំ​២០១៧​។

​កញ្ញា ម៉ា នី​កា ជា​តារា​សម្តែង​និង​ម៉ូ​ដែល​ដ៏​ល្បី ត្រូវបាន​សរសើ​ថា ជានា​រី​មាន​រូប​ស្លី​ម និង​សិច​ស៊ី មិន​ចាញ់​តារា​បរទេស​ឡើយ ខណៈ​នាង​ពូកែ​ដើរតួ​ឆ្នាស់ និង​កំសត់​ក្នុង​រឿង​ភាគ​ជាច្រើន​របស់ ស្ថានីយទូរទស្សន៍​បាយ័ន​។
​ ​
កញ្ញា ទេព កញ្ញា ដែលមាន​មុខមាត់ ដូច​កូនកាត់ និង​ស្រស់ស្អាត ជា​តារា​សម្តែង​ល្បី​កំពុង តែ​ទទួល​ប្រជាប្រិយភាព​ក្នុង​រឿង “​គ្រូខ្មែរ​” ហើយ​នាង ទើប​ក្នុង​ថ្ងៃ​ខួបកំណើត​ជាពិសេស របស់ខ្លួន បានធ្វើ​រឿង​ល្អ​មួយ ដោយ​ធ្វើ​ការចែក​អំណោយ​ដល់​តាៗ អ្នកក្រីក្រ​ជាច្រើន​នាក់ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩​។

​កញ្ញា មុន្នី ម៉ុ​នី​តា បរ​វក​ញ្ញា​លេខ​២ នៃ Miss Grand Cambodia 2017 ដែល​កំពុងតែ​ទទួល ការងារ​សម្តែង​ជា​បន្តបន្ទាប់ សម្រាប់​រឿង​ដុំ និង​រឿង​ភាគ​ផងដែរ​។​
​ ​
កញ្ញា ផា​ណា​ម៉ុ​ច (Bella Aldama) ជា​តារាចម្រៀង​ប្រចាំ​វង់​ភ្លេច​របស់លោក នៅ​ស៊ី​នឿន តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស ។ កញ្ញា យ៉ា​រ៉ូ​ស (Ya Rose) ជាតា​រា​ម៉ូ​ដែល​ល្បី​មាន​រូប សម្ផស្ស និង​មុខមាត់​ដូច​តារា​បរទេស ហើយ​នាង​មាន​ទីផ្សារ​ម៉ូ​ដែល​ខ្លាំង និង​ល្បី​ប្រចាំ​ស្ថានីយ ទូរទស្សន៍ ស៊ី​ធិ​អិន​៕ ដោយ​: បូ​រិ​ន​

#