តារា​ស្រី គូ ហេ​ស៊ុន ហៅ​ប្តី​ថា “​ប្រុស​ក្បត់​” រឿង​សុំ​លែងលះ​នាង ព្រោះ​គាត់​ថា​នាង​មិន​សិច​ស៊ី​

367
ចែករម្លែក

​នៅពេលដែល​តារា​សម្តែង គូ ហេ​ស៊ុន បាន​លាតត្រដាង​ថា ប្តី​ជា​តារា​សម្តែង​របស់​នាង ឈ្មោះ អា​ញ ជេ​យុន កំពុង​ចង់​លែងលះ អ្នកលេង​អ៊ីនធឺណិត​ជាច្រើន​បាន​សម្តែង​ការអាណិតអាសូរ​ចំពោះ​ស្ថានភាព​លំបាក​របស់​នាង​។​

​ប៉ុន្តែ​ខណៈពេលដែល​នាង​គូ​អាយុ ៣៤ ឆ្នាំ​នៅតែ​បន្ត​ទម្លាយ​ទំនាក់ទំនង​បរាជ័យ​របស់​នាង​ជា​សាធារណៈ​នោះ លោក​អា​ញ អាយុ ៣២ ឆ្នាំ​ក៏​កំពុងតែ​ទទួលបាន​ការគាំទ្រ​ខ្លះ​ដែរ ដោយ​អ្នកគាំទ្រ​ខ្លះ​មិន​សប្បាយចិត្ត​ចំពោះ​ការចែក​ចាយ​ព័ត៌មាន​លម្អិត​ហួសហេតុ​របស់​នាង​ជា​សាធារណៈ​នោះទេ​។​

​តារា​ទាំង​ពីរបាន​ជួបគ្នា​ក្នុង​រឿង Blood ក្នុង​ឆ្នាំ ២០១៥ ហើយ​បាន​រៀបការ​នៅ​ឆ្នាំ​បន្ទាប់​។​

​នាង​គូ ដែល​ធ្លាប់​និយាយថា​នាង​នឹង​គោរព​តាម​ការចង់បាន​ការលែង​លះ​របស់​អា​ញ​នោះ ឥឡូវនេះ​ទទូចថា ខណៈដែល​ពួកគេ​បាន​ពិភាក្សា​អំពី​បញ្ហា​នេះហើយ​ថា​មេធាវី​និង​ទីភ្នាក់ងារ​របស់​ពួកគេ​បាន​ចូលរួម​ដែរនោះ ការ​លែងលះ​នេះ​មិនទាន់​ធ្វើ​រួចរាល់​នៅឡើយ​ទេ​។​

​នាង​បាន​បន្ថែមទៀតថា​បញ្ហា​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​របស់​នាង ដោយ​នាង​បាន​កត់សម្គាល់ថា អា​ញ​បាន​បញ្ចុះបញ្ចូល​ម្តាយ​នាង​ដើម្បីឱ្យ​យល់ព្រម​លើ​មង្គលការ​ពួកគេ​។​

​នៅក្នុង​ផុស​មួយ​កាលពី​ថ្ងៃ​ពុធ ទី​២១ សីហា អា​ញ​បាន​និយាយថា ខណៈពេលដែល​អាពាហ៍ពិពាហ៍​មាន​គ្រា​រីករាយ វា​ក៏មាន​ពេលខ្លះ​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​តានតឹង​ច្រើន​ផងដែរ​។​

​គាត់​បាន​បន្ថែមទៀតថា​គាត់​កំពុង​ទទួល​ការព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​បាន​និយាយ​នាង​គូ​បាន​បំភ័ន្ត​ការពិត​ដើម្បី​បំពេញ​គោលបំណង​របស់​នាង​។​

​ចាប់តាំងពី​ពេលនោះ​មក នាង​គូ​បាន​វាយបក​វិញ​ជាមួយ​ផុស​ផ្ទាល់​របស់​នាង​ដោយ​ហៅ អា​ញ​ថា “​ប្រុស​ក្បត់​”​។​

​នាង​បាន​និយាយថា គាត់​ចូលចិត្ត​ផឹកស្រា ហើយ​និយាយ​ទូរស័ព្ទ​ជាមួយ​ស្រី​ដទៃ​នៅ​ចំពោះមុខ​នាង​។​

​នាង​បាន​អះអាងថា អា​ញ​បាន​ប្រាប់​នាង​ថា​នាង​មិនមាន​ភាព​សិច​ស៊ី​ទាល់តែសោះ ហើយ​ថា​គាត់​សុខចិត្ត​មើល​វីដេអូ​តាម​យូ​ធូប​បើក​សំឡេង​ខ្លាំង មុនពេល​ចូល​គេង​ល្អ​ជាង​។​

​នាង​គូ​បាន​អះអាងថា សកម្មភាព​បែបនេះ​បានធ្វើឱ្យ​នាង​មាន​អារម្មណ៍​ថា​នាង​បាន​ក្លាយជា “​ព្រលឹង​ខ្មោច​” និង “​ខ្មោចឆៅ​” នៅក្នុង​ផ្ទះ​របស់​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

គូ ហេ​ស៊ុន និង អា​ញ ជេ​យុន កំពុងដំណើរការ​ពាក្យ​លែងលះ​នៅ​តុលាការ
#