តារា​ស្រី អ្នកនិពន្ធ និង​អ្នកដឹកនាំ​រឿង​ជាង ៣០០ នាក់​រួមដៃគ្នា​បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការយាយី​ផ្លូវភេទ​

430

​តារា​ស្រី អ្នកនិពន្ធ និង​អ្នកដឹកនាំ​រឿង​ជាង ៣០០ នាក់ បានចាប់ផ្តើម​គម្រោង​មួយ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការយាយី​ផ្លូវភេទ​នៅក្នុង​ឧស្សាហកម្ម​ភាពយន្ត​និង​កន្លែងធ្វើការ​ផ្សេងទៀត​។​

​គំនិត​ផ្តួចផ្តើម ហៅថា Time’s Up នេះ ត្រូវបាន​ប្រកាស​តាមរយៈ​ការផ្សាយពាណិជ្ជកម្ម​ពេញ​មួយ​ទំព័រ នៅក្នុង​កាសែត New York Times ។​

​គម្រោង​ហូលីវូដ​នេះ​ត្រូវបាន​ពណ៌នា​ថា​ជា “​ការអំពាវនាវ​រួមគ្នា​មួយ​សម្រាប់​ការផ្លាស់ប្តូរ​ពី​ស្ត្រី​នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​សម្រាប់​ស្ត្រី​នៅ​គ្រប់​ទីកន្លែង​” ។​

​យុទ្ធនាការ​នេះ​កើតឡើង​បន្ទាប់ពី​មានការ​ចោទប្រកាន់​អំពី​ការរំលោភបំពាន​ផ្លូវភេទ​ដោយ​តារា​សម្តែង​ល្បីៗ​ប្រឆាំងនឹង​ផលិតករ​ភាពយន្ត លោក ហា​វី វេន​ស្តិ​ន​។​

​យុទ្ធនាការ​នេះ​ដែល​ត្រូវបាន​គាំទ្រ​ដោយ​តារា​សម្តែង​ល្បី​រាប់រយ​នាក់​រួមទាំង នាង ណា​តា​លី ផត​មែន នាង​រី​សេ វ៉ា​យ​ធឺ​ស្ពូ​ន នាង​ខេ​ត ប្លង់​ឆេ​ត នាង​អ៊ី​វ៉ា ឡុង​ហ្គោ​រៀ និង នាង អេ​ម​ម៉ា ស្តូ​ន បាន​រៃអង្គាសប្រាក់​បាន​ជាង ១៣ លាន​ដុល្លារ​នៃ​គោលដៅ ១៥ លាន​ដុល្លារ​របស់ខ្លួន​រួចជាស្រេច​ហើយ​៕ ដោយ៖ កញ្ញាដាលីស

ជ័យលាភី​ពានរង្វាន់​អូ​ស្ការ នាង ណា​តា​លី ផត​មែន ស្ថិតក្នុង​ចំណោម​តារា​ល្បី​ជាច្រើន​ដែល​គាំទ្រ​យុទ្ធនាការ​ប្រឆាំង​ការយាយី​ផ្លូវភេទ