តារា​ស្លៀកពាក់​ស្អាត​ដាច់​គេ​នៅលើ​កម្រាលព្រំ​ក្រហម​ក្នុង​កម្មវិធី Billboard Music Awards ឆ្នាំ ២០១៨

1143
ចែករម្លែក

​កម្មវិធី​ប្រគល់​ពានរង្វាន់ Billboard Music Awards បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ឧសភា​នេះ ហើយ​យើង​ប្រាកដ​ណាស់​ថា មិនមែន​មានតែ​អ្នកគាំទ្រ​ក្រុម​ចម្រៀង​កូរ៉េ BTS ប៉ុណ្ណោះ​ទេ ដែល​ទន្ទឹងរង់ចាំ​មើល​។​

​យ៉ាងណាមិញ កម្មវិធី​នេះ​ក៏មាន​ការសម្តែង​យ៉ាង​សិច​ស៊ី​ពី​នាង ឌូ លី​ប៉ា នាង អា​រី​យ៉ាណា ហ្គ្រេ​ន និង​ការ​សហការគ្នា​សម្តែង​ដ៏​អស្ចារ្យ​រវាង នាង ដេ​មី ឡូ​វ៉ា​តូ និង នាង គ្រីស្ទី​ណា អា​ហ្គី​ឡឺ​រ៉ា ផងដែរ​។ ហើយ​ពិតណាស់ ក្រុម​ចម្រៀង​កូរ៉េ BTS ក៏បាន​បង្ហាញ​បទ​ចម្រៀង​ថ្មី​របស់​ពួកគេ​ដែរ គឺ​បទ “Fake Love”​។​

​ការប្រកួតប្រជែង​លើ​ឆាក​អាចមាន​សភាព​ក្តៅគគុក ប៉ុន្តែ​វា​មិនមាន​ភាពខុសប្លែក​គ្នា​ទេ​នៅលើ​កម្រាលព្រំ​ពណ៌​ក្រហម​មុនពេល​កម្មវិធី​ចាប់ផ្តើម ខណៈដែល​តារាចម្រៀង​ទាំងអស់​ស្លៀកពាក់​ស្អាតៗ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​។​

​តោះ​ក្រឡេកមើល​ទាំងអស់គ្នា​តើ​តារា​រូប​ណា​ស្លៀកពាក់​សិច​ស៊ី និង​ស្អាត​ដាច់​គេ​ខ្លះ​៕ ដោយ៖ កញ្ញាដាលីស

ថា​យ​ល័​រ ស្វី​ស
អា​លី​សុន ស្តូ​ន​ន័​រ
ឌូ លី​ប៉ា
ហេ​លី បូល​វីន
សៀ​រ៉ា
ជែ​ន​នី​ហ្វើ ឡូ​ប៉េ​ស
ខា​មី​ឡា ខា​បេឡា
ហ៊ែ​ល​សី
ខាន់​ថែ​ល ជេ​ហ្វ​ហ្វើ​រី
បេ​បេ រិច​សា
អា​ស្លី ស៊ីម​សុន
គ្រីស្ទី​ណា អា​ហ្គី​ឡឺ​រ៉ា
ក្រុម​ចម្រៀង​កូរ៉េ BTS