តារា​ហុងកុង​ត្រូវ​ដេរ​១១​ថ្នេរ​ក្រោយ​រង​ការវាយប្រហារ​ពី​​បាតុករ​

444
ចែករម្លែក

ជាប់​នៅ​កណ្តាល​ហ្វូង​បាតុកម្ម​នៅ​សង្កាត់​ម៉ុង​កុក តារា​ទូរទស្សន៍​TVB​ហុងកុង នាង សេ​លីន ម៉ា ត្រូវបាន​គេ​វាយ​យ៉ាងដំណំ​កាលពី​ថ្ងៃ​០៦​តុលា​។​ការ​ដាល់​ជាច្រើន​ដៃ​ចំ​ចង្កា​និង​ពី​​ក្រោយ​ក្បាល​របស់​នាង រហូត​ទាល់តែ​នាង​ហូរឈាម​ធ្លាក់​លើ​ដី​។​ក្រោយ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ នាង​សេ​លីន ត្រូវបាន​ដេរ​របួស​១១​ថ្នេរ​។​

​សូម​រំលឹក​ថា ក្នុង​ដំណើរ​ទៅ​ជួប​មិត្ត​ម្នាក់​ដើម្បី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ថ្ងៃ​អាទិត្យ នាង​សេ​លី​ន​បាន​ឈប់​នៅ​សង្កាត់​ម៉ុង​កុក​ដើម្បី​ប្រគល់​សម្លៀក​បំពាក់​ដែល​នាង​បាន​ទិញ​​កាលពី​ពេល​មុន​នៅ​ហាង​មួយ​។​ពេល​នៅ​ទី​នោះ​នាង​បាន​ឃើញ​មនុស្ស​វាយបំផ្លាញ​ទូរ​ដក​ប្រាក់​ATM ឃើញ​ដូច្នេះ​នាង​ក៏​ចាប់ទាញ​កាម៉េរ៉ា​ថត​។ ដោយ​ខឹង​នឹង​ការ​ត្រូវ​គេ​ថត​សកម្ម​​ភាព​របស់​ខ្លួន ជន​វាយប្រហារ​បាន​ចាប់យក​ទូរស័ព្ទ​របស់​នាង​និង​វាយ​ដំនាង​។​

​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា ជនដៃដល់​បាន​យក​ដង​រ៉ាកែត​តេន​នី​សវាយ​ក្បាល​នាង​និង​ដាល់​នាង​ចំ​ចង្កា​ជាច្រើន​ដៃ​។​នាង​សេនី​ល​បាន​ចេញ​ឈាម​និង​ទំនងជា​បាន​​ស​ម្លប់​នៅពេល​បន្ទាប់​។​

​ក្រោយ​ដេរ​របួស ពេទ្យ​បាន​ប្រាប់​នាង​អោយ​បន្ត​នៅ​ដេកពេទ្យ​រហូតដល់​ស្ថានភាព​សុខភាព​របស់​នាង​បាន​ស្រួល​មែនទែន​។​នាង​ត្រូវបាន​ពេទ្យ​ដេរ​របួស​ត្រង់​ក្បាល​ចង្ការ​និង​​បបូរមាត់​។​

​សូមបញ្ជាក់​ថា​នាង​សេ​លីន ជា​អ្នកគាំទ្រ​ប៉ូលិស​ហុងកុង​ក្នុងអំឡុង​ការតស៊ូ​នឹង​ការតវ៉ា​ប្រឆាំង​អស់​៤​ខែ​មកនេះ​៕​ដោយ​៖​វាសនា​

នាង​សេ​លីន​ម៉ា ត្រូវបាន​ពេទ្យ​ដេរ​របួស​ត្រង់​ក្បាល​ចង្ការ​និង​បបូរមាត់ សរុប​១១​ថ្នេរ