តារា​ហុងកុង ហ្គ្រេ​ស ចាន់ និង ខេ​វិ​ន ចេង រៀបការ​នៅ​កោះ​បាលី​

1616
ចែករម្លែក

​បន្ទាប់ពី​លេចឮ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ខែ​និង​ដំណឹង​ពីនេះ​ពី​នោះ​រាប់មិនអស់​នៅលើ​អន​ឡាញ ឥឡូវ​តារាភាពយន្ត​ទូរទស្សន៍ TVB របស់​ហុងកុង នាង ហ្គ្រេ​ស ចាន់ អាយុ ២៧ ឆ្នាំ​បាន​រៀបការ​ជាមួយ​មិត្ត​រួមការ​ងារ​ជា​តារា​សម្តែង លោក ខេ​វិ​ន ចេង អាយុ ៤៨ ឆ្នាំ​នៅក្នុង​ពិធីមង្គលការ​ដ៏​អស្ចារ្យ​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​១២​សីហា​។​

​ព្រឹត្តិការណ៍​នេះ​បានធ្វើ​ឡើង​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​សណ្ឋាគារ​ប្រណីត Bvlgari Resort Bali ។​

​នៅពេល​ព្រឹក លោក​ឆេង​ត្រូវ​ធ្វើតាម​ប្រពៃណី​និង​ឆ្លងកាត់​ច្រកទ្វារ​ដើម្បី​ទៅយក​អនាគត​កូនក្រមុំ​។ សារព័ត៌មាន Apple Daily បាន​រាយការណ៍​ថា តាម​ការស្នើសុំ​របស់​នា​ង​ចាន់ លោក​ចេង​ត្រូវ​ច្រៀង​មួយ​បទ​សិន មុននឹង​នាំ​នាង​ចេញ​។ បន្ទាប់មក គាត់​បាន​បី​នាង​ប្រហែល ២០០ ម៉ែត្រ​ចូលក្នុង​សាល​រៀបការ​ដ៏​ធំ កន្លែង​ដែល​អ្នក​ទាំង​២​រៀបការ​តាម​ប្រពៃណី​ចិន​ជាមួយ​ឪពុកម្តាយ និង​សាច់ថ្លៃ​ថ្មីថ្មោង​ជាច្រើន​នាក់​៕ ដោយ៖ កញ្ញាដាលីស

លោក​ចេង​និង​នាង​ចាន់​រៀបការ​នៅ​បាលី​កាលពី​ថ្ងៃអាទិត្យ