តារា​ហុងកុង អា​រ៉ុ​ន ក្វុ​ក បើកឡាន ទៅ​ទិញ​ខោ​ទឹកនោម​កូនក្មេង ហើយ​ជាប់​ក្នុង​ចរាចរណ៍ ដោយសារ​គេ​ធ្វើបាតុកម្ម​

230
ចែករម្លែក

​គាត់​អាចជា “​ស្តេច​មេ​ឃា​” ក្នុង​រឿង ប៉ុន្តែ​គេ​ប្រហែលជា​ភ្លេច​ហើយ​ថា អា​រ៉ុ​ន ក្វុ​ក ក៏​ជា​ឪពុក​ធម្មតា​ម្នាក់​ដែរ​។​

​ខណៈ​ការតវ៉ា​នៅ​ហុងកុង​បាន​បន្ត​កាលពី​ចុង​សប្តាហ៍ អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​កាលពី​ថ្ងៃអាទិត្យ ទី​៨ កញ្ញា បាន​ប្រមូល​ផ្តុំគ្នា​សម្រាប់ “​ការជួបជុំ​អធិស្ឋាន​សម្រាប់​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​ហុងកុង​” ដោយ​យក​បាតុកម្ម​របស់​ពួកគេ​ទៅកាន់​អគ្គ​កុងស៊ុល​អាម៉េរិក​នៅ​កោះ​ហុងកុង​។​

​ទោះបីជា​អ្នករៀបចំ​កម្មវិធី​បានប្រកាស​នៅលើ​បណ្តាញ​សង្គម​ថា​អ្នកចូលរួម​គួរតែ​ចាកចេញ នៅពេលដែល​ក្បួន​ដង្ហែ​បញ្ចប់​នៅ​ម៉ោង ៤ និង ៣០ នាទី​ល្ងាច​ក្តី ក៏​ក្រុមបាតុករ​នៅតែ​ស្ថិតនៅក្នុង​តំបន់​នោះ​អស់​រយៈពេល​ជាច្រើន​ម៉ោង ដោយ​នាំឱ្យមាន​ការបិទផ្លូវ​នៅតាម​បណ្តោយ​ផ្លូវ Hennessy និង ផ្លូវ Causeway Bay​។​

​ម្នាក់​ក្នុងចំណោម​អ្នក ដែល​រង​ផលប៉ះពាល់​ពី​ការកកស្ទះ​ចរាចរណ៍ គឺ​គ្មាន​នរណា​ក្រៅតែពី​កំពូល​តារា​ហុងកុង អា​រ៉ុ​ន ក្វុ​ក នោះឡើយ​។​

​នៅ​ម៉ោង​ប្រហែល ៧ យប់ អ្នកយកព័ត៌មាន​បាន​កត់សម្គាល់ឃើញ “​ស្តេច​មេ​ឃា​” កំពុង​ជាប់​នៅក្នុង​ឡាន Lamborghini ពណ៌​ខ្មៅ​របស់គាត់​។ បាតុករ​មួយចំនួន​បាន​ប្រញាប់ប្រញាល់​ទៅ​ថតរូប​ជាមួយ​គាត់ ហើយ​ថែមទាំង​បាន​ថ្លែងអំណរគុណ​ដល់​តារា​រូបនេះ ដែល​បាន​គាំទ្រ​បុព្វហេតុ​របស់​ពួកគេ​ទៀតផង​។​

​ប៉ុន្ដែ​ការពិត គាត់​មិន​បានមក​គាំទ្រ​បាតុកម្ម​អី​នោះទេ​។​

​នៅពេល​សួរដេញដោល​ដោយ​អ្នកយកព័ត៌មាន តារា​សម្តែង​ដ៏​អស់សង្ឃឹម​រូបនេះ បាន​រូត​ទ្វារ​បង្អួច​ឡាន​ចុះ​ហើយ​ឆ្លើយថា គាត់​កំពុងតែ​ជិះឡាន​ទៅ​ខោ​ទឹកនោម​សម្រាប់​កូនស្រី​របស់គាត់​ប៉ុណ្ណោះ​។ អា​រ៉ុ​ន​និង​ភរិយា​ឈ្មោះ ម៉ូ​កា ហ្វា​ង បាន​ស្វាគមន៍​កូនស្រី​ទី ២ របស់​ពួកគេ​កាលពី​ខែមេសា​ឆ្នាំនេះ​។ កូនច្បង​របស់​ពួកគេ​ឈ្មោះ​ច​ន​កើត​ក្នុង​ឆ្នាំ ២០១៦​។​

​នៅពេល​សួរថា​តើ​លោក​មានការ​ព្រួយបារម្ភ​ថា​ក្រុមបាតុករ​អាចធ្វើឱ្យ​ខូចខាត​ដល់​រថយន្ត​ស្ព័​រ​ប្រណីត​របស់គាត់​ទេ គាត់​បាន​ត្រឹម​ញញឹម​អឹមអៀន រួច​បើកឡាន​ទៅ​បាត់​៕ ដោយ៖ កញ្ញាដាលីស

អា​រ៉ុ​ន ក្វុ​ក ជាប់​ក្នុង​ចរាចរណ៍ ដោយសារ​គេ​ធ្វើបាតុកម្ម

#