តារា​ហូលីវូដ នាង លីន​សេ ឡូ​ហាន ត្រូវ​ពស់​ចឹក ខណៈ​កំពុង​ដើរលេង​នៅ​កោះ​ភូ​កេ​ត ប្រទេស​ថៃ​

664

​តារា​សម្តែង​ហូលីវូដ​នាង លីន​សេ ឡូ​ហាន (Lindsay Lohan) កំពុងស្ថិត​នៅលើ​កោះ​ភូ​កេ​ត ប្រទេស​ថៃ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​លំហែកាយ ហើយ​ក្រៅពី​អារម្មណ៍​រំភើប​រីករាយ​នៅលើ​កោះ​ដ៏​ឆើតឆាយ​នេះ នាង​ឡូ​ហាន​ក៏បាន​ជួប​សត្វ​ពស់​សត្វ​មួយ​ផងដែរ​។​

​យោងទៅតាម​រឿងរ៉ាវ​របស់​នាង​នៅលើ​អ៊ី​ន​ស្តា​ក្រាម (Instagram) បង្ហោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ ខែធ្នូ​បានឱ្យដឹងថា នាង​ត្រូវបាន​ពស់​នោះ​ចឹក​!

​នាង​បាន​និយាយ​នៅក្នុង​វីដេអូ​របស់​នាង​ថា “​ខ្ញុំ​ចូលចិត្ត​ទីនេះ​ណាស់​។ វា​ជា​កន្លែង​ស្អាត​អស្ចារ្យ​ណាស់ ទាស់​តែ​ត្រូវ​ពស់​ចឹក​តើ​! ខ្ញុំ​កំពុង​នៅ​ភូ​កេ​ត​ប្រទេស​ថៃ​។ ស្អាត​ណាស់​នៅទីនេះ​។ ខ្ញុំ​ត្រូវ​ពស់​ចឹក នៅពេល​ដើរលេង​នៅ​ថ្ងៃ​ផ្សេងទៀត​”​។​

​តារាភាពយន្ត​វ័យ ៣១ ឆ្នាំ​រូបនេះ​ហាក់ដូចជា​មិន​អី​ទេ ហើយ​ថែមទាំង​បាន​រកឃើញ​អ្វីដែល​ល្អ​អំពី​ពស់​ចឹក​ទៀតផង​។​

​នាង​និយាយថា “​ផ្នែក​វិជ្ជមាន​របស់​វា​គឺ ខ្ញុំ​សុខ​សប្បាយ មិន​អី​ទេ​…​។ ពិតណាស់ គ្រូ​ព្យាបាល​ពិស​ប្រាប់​ខ្ញុំ​ថា ការដែល​ត្រូវ​ពស់​ចឹក​ជា​សំណាងល្អ​និង​ជា​ថាមពល​វិជ្ជមាន​។ ដូច្នេះ​សូម​ព្រះ​ប្រទាន​ពរ​ផង​”​។​

​តើ​នាង​សុំ​ពរជ័យ​ពី​ពស់​ដែល​ចឹក​នាង​? ទោះយ៉ាងណា នាង​បានបញ្ចប់​ចុងក្រោយ​ថា “​សួស្ដី​ឆ្នាំ​ថ្មី សូម​ព្រះ​ប្រទាន​ពរ​ដល់​អ្នក​រាល់គ្នា​”៕ ដោយ៖ កញ្ញាដាលីស

នាង​ឡូ​ហាន​ត្រូវ​ពស់​ចឹក​នៅ​កោះ​ភូ​កេ​ត