តារា​ហូលីវូដ ស្តេ​វិ​ន ស៊ី​ហ្គា​ល់ ឥឡូវនេះ​គឺជា​ប្រេសិត​មនុស្សធម៌​របស់​រុស្ស៊ី​ប្រចាំ​នៅ​អាមេរិក​

1007
ចែករម្លែក

​ក្រសួងការបរទេស​រុស្ស៊ី​បានប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ទី​៤​សីហា​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានតែងតាំង​តារា​សម្តែង​អាមេរិក ស្តេ​វិ​ន ស៊ី​ហ្គា​ល់ ធ្វើជា​បេសកជន​ពិសេស ទទួលបន្ទុក​ការងារ​ទាក់ទង​នឹង​មនុស្សធម៌​ជាមួយ​សហរដ្ឋអាមេរិក​។​

​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ថា “​លោក ស្តេ​វិ​ន ស៊ី​ហ្គា​ល់ ត្រូវបានតែងតាំង​ជា​អ្នកតំណាង​ពិសេស​នៃ​ក្រសួងការបរទេស​រុស្ស៊ី​ស្តីពី​ទំនាក់ទំនង​មនុស្សធម៌​រុស្ស៊ី​-​អាមេរិក​”​។​

​ក្រសួង​បាន​បន្ថែមថា “​កិច្ចការ​នេះ​គឺ​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក​នៅក្នុង​វិស័យ​មនុស្សធម៌ រួមទាំង​ការធ្វើ​អន្តរ​កម្ម​នៅក្នុង​វិស័យ​វប្បធម៌ សិល្បៈ ការដោះដូរ​ផ្នែក​យុវជន និង​សាធារណៈ និង​ផ្នែក​ច្រើន​ទៀត​”​។​

​ភាពល្បីល្បាញ​របស់លោក​ស៊ី​ហ្គា​ល់​បាន​ឈានដល់​កម្រិត​កំពូល​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង​ដើមឆ្នាំ ១៩៩០ ដោយសារ​ខ្សែភាពយន្ត​ដូចជា “Under Siege” និង “Above the Law” ប៉ុន្តែ​គាត់​នៅតែមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅ​អឺរ៉ុប​ខាងកើត​និង​ត្រូវ​បានផ្តល់​សញ្ជាតិ​រុស្សី​និង​សែ​ប៊ី​នៅ​ឆ្នាំ ២០១៦​។​

​កាលពីមុន គាត់​បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែលជា​អ្នកគាំទ្រ​សិល្បៈ​ក្បាច់គុន​មួយរូប​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

លោក​ស៊ី​ហ្គា​ល់​ត្រូវបានតែងតាំង​ជា​អ្នកតំណាង​ពិសេស​នៃ​ក្រសួងការបរទេស​រុស្ស៊ី​ស្តីពី​ទំនាក់ទំនង​មនុស្សធម៌​រុស្ស៊ី​-​អាមេរិក