តារា​ហូលីវូដ ២ នាក់​ត្រូវ​ពួកឧក្រិដ្ឋជន​គ្រឿងញៀន​ចាប់ពង្រត់​ជិត ៣ ថ្ងៃ​

770
ចែករម្លែក

​តារា​សម្តែង​ហូលីវូដ​២​នាក់​ត្រូវបាន​ចាប់ពង្រត់​និង​ឃុំឃាំង​ដោយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ដ៏​ហិង្សា​អស់​រយៈពេល​ជិត ៣​ថ្ងៃ​។ នេះ​បើ​យោងតាម​វេ​ប​សាយ news.com.au ចេញផ្សាយ​ថ្ងៃទី ៥ កក្កដា​នេះ​។​

​នាង ដាយ​ស៊ី ម៉ាក​ក្រាក​គីន (Daisy McCrackin) ក្នុង​រឿង Halloween: Resurrection ឆ្នាំ ២០០២ និង​តារា​សម្តែង​ម្នាក់ទៀត​ឈ្មោះ យ៉ូ​សេប កា​ប៉ូ​ណេ (Joseph Capone) មានសំណាង​ណាស់​ដែល​រួច​រស់​មានជីវិត​ពី​ហេតុការណ៍​ដ៏​តក់ស្លុត​នេះ​។​

​ពួកឧក្រិដ្ឋជន​ឈ្មោះ ខេ​ត អង់​ដ្រេ ស្តេ​វ៉ាត​, ច​ន​ថេ ចូ​ន និង អាម​បឺ នៀល ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស នៅ​សប្តាហ៍​នេះ​នៅក្នុង​ប្រតិបត្តិការ​ជាច្រើន​ដោយ​ប៉ូលិស​ប្រដាប់អាវុធ​។​

​ជន​ទាំង​៣​ត្រូវបាន​ចោទប្រកាន់​រួមគ្នា​ជាមួយ​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ១៧ ករណី​រួមទាំង​ការចាប់​ពង្រត់ ការវាយដំ​ដោយ​ប្រើ​អាវុធ ការ​លួច​ប្លន់ ការបំផ្លិចបំផ្លាញ ការ​សមគំនិត និង​ការលក់​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​។ នេះ​បើ​យោងតាម​ការចោទប្រកាន់​ពី​សំណាក់​ចៅក្រម​តុលាការ​កំពូល​ក្នុង​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ថ្ងៃ​ពុធ​នៅ​អាមេរិក​)៕ ដោយ៖ កញ្ញាដាលីស

នាង ដាយ​ស៊ី ម៉ាក​ក្រាក​គីន និង ជន​ចាប់ពង្រត់​ឈ្មោះ អាម​បឺ នៀល (​ស្តាំ​) ត្រូវ​ប៉ូលិស​ចាប់បាន
នាង ដាយ​ស៊ី ម៉ាក​ក្រាក​គីន និង លោក យ៉ូ​សេប កា​ប៉ូ​ណេ