តារា​ហូលីវូត លោកចននី ដេ​ប ប្តឹង​អតីត​ភរិយា​ពីបទ​បរិហារកេរ្តិ៍​

443
ចែករម្លែក
  • 18
    Shares

តារា​សម្តែង​ក្នុង​រឿង​ចោរ​សមុទ្រ​កា​រ៉ា​អ៊ី​ប​(Pirates of the Caribbean)​លោកចននី ដេ​ប​(Johnny Depp)​កំពុង​ប្តឹង​អតីត​ភរិយា​នាង អាំ​ប៊ឺ ហឺត ដោយ​ចោទប្រកាន់​នាង​ថា​​បរិហារកេរ្តិ៍​របស់លោក​។​

​កាលពី​ខែ​ធ្នូ លោកស្រី​ហឺត ដែល​ក៏​ជា​តារា​ស្តែង​ផងដែរ បាន​សរសេរ​អត្ថបទ​មួយ​ចុះផ្សាយ​ក្នុង​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ដោយ​បាន​ពណ៌នា​អំពី​ផលវិបាក​ដែល​នាង​ជួប​ដោយសារ​​តែ​និយាយ​ប្រាប់​គេ​អំពី​អំពើហិង្សា​ក្នុង​គ្រួសារ​។​

​បណ្តឹង​របស់​ដេប​និយាយថា លោក​«​មិន​ដែល​រំលោភ​បំពាន​នាង​ហឺត​» និង​ការអះអាង​របស់​នាង​ជា​ផ្នែក​នៃ​«​ឧបាយកល​បោក​បញ្ឆោត​មានការ​សមគំនិត​គ្នា​»​ដើម្បី​ជំរុញ​អាជីព​​របស់​នាង​។​

​ក្នុង​បណ្តឹង​លោក​ទាមទារ​ប្រាក់​ជម្ងឺ​ចិត្ត​៥០​លាន​ដុល្លារ​។​

​ដំបូង​នាង​ហឺត​បាន​ចោទប្រកាន់​លោក​ដេបថា ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៦​នៅ​ឆ្នាំក្រោយ​ពួកគេ​បាន​រៀបការ​។​លោក​ដេប​ត្រូវបាន​បញ្ជា​អោយ​​នៅ​ឆ្ងាយ​ពី​នាង​និង​ប្តី​ប្រពន្ធ​នេះ​បាន​លែងលះគ្នា​នៅ​ឆ្នាំ​២០១៧​។​

​ភស្តុតាង​រូបថត​ឆ្នាំ​២០១៦ ដែល​បង្ហាញ​នាង​អាំ​ប៊ឺ ហឺត​រងរបួស ត្រូវបាន​អះអាង​ថា​បង្កឡើង​ដោយ​លោក​ដេប​។​

​ក្នុង​អត្ថបទ​ចុះផ្សាយ​ក្នុង​កាសែត​ខាងលើ នាង​ហឺត​មិន​បាន​និយាយ​ចំ​ឈ្មោះ​លោក​ដេប​ទេ តែ​បាន​ពណ៌នា​បទពិសោធន៍​របស់​នាង​អំពី​ការ​និយាយប្រាប់​គេ​ប្រឆាំងនឹង​អំពើហិង្សា​​ក្នុង​គ្រួសារ ។​នាង​ថា​នាង​បាន​បាត់បង់​តួនាទី​១​ក្នុង​ខ្សែភាពយន្ត ត្រូវបាន​បញ្ឈប់​ពី​ក្រុមហ៊ុន​ម៉ូត​ធំ​មួយ​និង​បាន​ឃើញ​បណ្តា​ស្ថាប័ន​នានា​គាំពារ​បុរសៗ​ដែល​រង​ការចោទប្រកាន់​​ពី​បទ​រំលោភ​។​

​បណ្តឹង​របស់​ដេប និយាយថា អត្ថបទ​នេះ​មានន័យថា​នាង​ហឺត​ជា​ជនរងគ្រោះ​ពី​ការរំលោភ​ក្នុង​គ្រួសារ និង​ថា​លោក​ដេ​បបាន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​នាង តែ​តាម​ការពិត​នាង​ទេ​ដែល​ជា​អ្នកប្រព្រឹត្ត​។​

​បណ្តឹង​អះអាង​ទៀតថា ការចោទប្រកាន់​របស់​នាង​បាន​ធ្វើអោយ​លោក​បាត់បង់​តំណែង​ជា​តួ​Jack Sparrow Pirate​ក្នុង​រឿង​Pirates of the Caribbean៕​ដោយ​៖​វាសនា​

អតីត​គូស្នេហ៍​នេះ​ក៏​រង​បណ្តឹង​នៅ​អូស្ត្រាលី ដោយសារ​តែ​នាំចូល​ឆ្កែ​មិន​បាន​ប្រកាសប្រាប់​អាជ្ញាធរ​កាលពី​ឆ្នាំ​២០១៥

#