តារា​ហ្វេ​ស​ប៊ុ​ក ប៊ី​យូ​បូ ប្រាថ្នា​រកលុយ​ជួយ​សង្គម​ច្រើនជាង​ចង់​ធ្វើ​តួកុន​

486

(​ភ្នំពេញ​)៖ តារា​ហ្វេ​ស​ប៊ុ​ក​ដែល​ពេលខ្លះ​និយម​បង្ហោះ​រូបភាព​ស៊ិ​ច​ស៊ី និង​បង្អួត​សាច់​ស​ជាមួយ​ដើម ទ្រូង​ធំ កញ្ញា ហាង លីន​ដា ហៅ ប៊ី​យ៉ូ​បូ បាន​អះអាងថា​មាន​ផលិតករ​កាន់តែច្រើន​ទាក់ទង អោយ​អ្នកនាង​ថត​ស្ប៉ត និង​សម្ដែង​ផ្សេងៗ ដោយសារតែ​នាង​គឺជា​តារា​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ហ្វេ​ន ច្រើន​ហើយ​រូប​សម្រស់​ក៏​មិនធម្មតា​ជាពិសេស​នៅពេល​អ្នកនាង​បញ្ចេញ​ដើមទ្រូង និង​សាច់​សខ្ចី ម្ដងៗ​។​

​ប៉ុន្តែ​សម្រាប់ កញ្ញា​រូបនេះ​បែរជា​ប្រកាសថា​នាង​មិន​ចង់​ល្បី​នឹង​ការ​ប្រឡូក​សិល្បៈ​នោះទេ ដោយសារ តែ​អ្នកនាង​រវល់​ច្រើន​នឹង​ការងារ​ប្រកា​សលក់​ផលិតផល​រក​ពេល​សម្រាក​មិនបាន និង​រវល់​ចុះ សកម្មភាព​សប្បុរសធម៌ ដែលជា​ចំណូលចិត្ត​ច្រើនជាង​។​

​ក្រោយពី​ស្ងប់​ជុំវិញ​រឿងរ៉ាវ​ត្រូវគេ​ចោទថា​បង្ខំ​ឲ្យ​បុរស​ម្នាក់​សុំទោស បន្ទាប់ពី​បើក​ប៉ះ​រថយន្ត​នាង ប៊ី​យូ​បូ តារា​ហ្វេ​ស​ប៊ុ​កសាច់​សខ្ចី បាន​អះអាងថា អ្នកនាង​ត្រូវបាន​ផលិតករ​ច្រើន​នាក់​ទាក់ទង ឲ្យ​អ្នកនាង​ដើម្បី​ថត​តែ​អ្នកនាង​បាន​ឆ្លើយតប​អ្នកនាង​មិនមាន​ពេល និង​ប្រហែល​មិនអាច​ទទួល ការងារ​សម្ដែង​បានទេ​ដោយសារតែ​អ្នកនាង​តែ​ហាក់​មិនសូវមាន​ចំណូលចិត្ត​ឲ្យ​បុរស​ណា​ម្នា​ក់បាន ថត កើយ​កើយ​អោបរឹត​។​

​កញ្ញា ប៊ី​យូ​បូ បាន​និយាយថា​ខ្លួន​ចង់​ត្រឹមតែ​ជា​ម្ចាស់​ផលិតផល​ផ្នែក​ថែរក្សា​សម្រស់​ដែល អាច​រក ចំណូល​បាន​ច្រើន និង​ចង់​ឲ្យ​មាន​លុយ​ច្រើន​ដើម្បី​បានធ្វើ​គម្រោង​សប្បុរសធម៌ ដូចដែល​ធ្លាប់ធ្វើ កន្លងមក​ប៉ុណ្ណោះ​។ គឺ​មិន​ចង់​ឲ្យ​មានការ​ងារ​ចេញ​សម្ដែង​បន្ថែម​មួយ​មុខ​ទៀត​ទេ​។ នាង​ថា​រាល់ថ្ងៃ នាង​ចំណាយពេល​ច្រើន​លើស​កម្ម​ភាពចុះ​ចែក​អំណោយ​ដោយ​ក្នុងនោះ​នាង​បាន​ចំណាយលុយ​ផ្ទាល់ ខ្លួន​ជីក​អណ្ដូងទឹក​ស្អាត​ឲ្យ​សហគមន៍​មួយចំនួន​នៅ​ខេត្តសៀមរាប​បាន​ពីរ​បី​កន្លែង​មកហើយ ។ រាល់ពេល​ចុះទៅ​ធ្វើ​អណ្ដូងទឹក​ម្ដងៗ ក៏បាន​នាំ​មី​ត្រីខ អង្ករ និង​ថិ​វ​កា ជាច្រើន​ផ្សេងទៀត ទៅ​ប្រគល់ជូន​ដល់​គ្រួសារ​ចាស់ជរា និង​ក្រីក្រ​។​

​ជា​មួយរូប​សម្រស់​ស្អាត​ថែមទៀត​ពូកែ​រកស៊ី​ខាង​គ្រឿងសំអាង​នោះ នាង​បាន​បង្ហើប​ថា ក្រោយពី​មាន ឱកាស​ធ្វើ​សកម្ម​ភាពចុះ​ចែក​អំណោយ ហើយ​បាន​ដើរ​ផ្ទាល់​ជាមួយ​អ្នក​ខ្វះខាត កាន់តែ​ធ្វើ​ឲ្យ​អ្នកនាង​ញៀន​ញ៉ាម​នឹង​ការបរិច្ចាគ ដោយ​ក្នុង​មួយអាទិត្យ​នាង​ទុកពេល​ចុះទៅ​ធ្វើ សកម្មភាព​បែបនេះ ជាមួយ​មិត្ត​ភ័ក្ត្រ មិន​ក្រោម​ពីរដង​ក្នុង​នោះទេ ដើម្បី​បាន​ចែករំលែក​កង្វះខាត ដល់​ជន​ទាំងនោះ​ផង និង​ដើម្បី​ឲ្យ​ចិត្ត​របស់ខ្លួន​ជ្រះថ្លា ក្រោយពី​រកចំណូលបាន​ពី​ការប្រកាស លក់​ផលិតផល​នោះ​ផង​។​

​កញ្ញា ប៊ី​យូ​បូ (Bee Yobo) បាន​ប្រាប់ថា អ្នក​សុំ​ត្រឹមតែ​ជាតា​រា​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ការទទួល ស្គាល់​ថា​ជា​អ្នក​ផ្សាយ​លក់​ផលិតផល និង​ជា​បុគ្គល​ម្នាក់​ដែលមាន​ឱកាស​បាន​ជួយ​ដល់​សង្គម តាមរយៈ​ការចុះ​ជួយ​ជីក​អណ្ដូង និង​ចែកទាន​ដល់​ខ្វះខាត​បាន​ហើយ​គឺ​មិន​ចង់​ល្បីឈ្មោះ​ក្នុង​រឿង សម្ដែង​ស៊ិ​ច​ស៊ី ឬ​ថត​ភាពយន្ត​អី ទៀត​ទេ ក្នុងពេលដែល​អ្នកនាង​យល់ថា​ខ្លួន​បើ​ប្រឡូក​ការងារ មួយ​នេះ ក៏​មិន​ពិបាក​ជោគជ័យ​នោះដែរ តែ​ចង់​ផ្ដល់ឱកាស​ឲ្យ​អ្នកមាន​ចំណូលចិត្ត​ច្រើនជាង​។

​ជាមួយនឹង​ការប្រកាស​នេះ ទើប​លើ​គណនី​ផ្ទាល់ខ្លួន​របស់​នាង ត្រូវគេ​ឃើញ​បង្ហោះ​រូបភាព​ពី សកម្មភាព សប្បុរសធម៌​និង​ចែកទាន​ច្រើន ដែល​ធ្វើ​ឲ្យ​តារា​ហ្វេ​ស​ប៊ុ​ក​រូបនេះ កាន់តែ​ទទួល​បានការ ចាប់អារម្មណ៍ បើទោះជា​មាន​អ្នកខ្លះ​រិះគន់ថា​អ្នកនាង​ស៊ិ​ច​ស៊ី​មិនធម្មតា​បន្តិច​ក្ដី​៕ ដោយ​: បូ​រិ​ន