តារា ប្រុស-ស្រីហ្វីលីពីន លេចមុខ ក្នុងថ្ងៃសម្ពោធរឿង « Hello , Love , Goodbye »

234
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-វត្តមានតារាសម្តែងដ៏ល្បីល្បាញរបស់ប្រទេស ហ្វីលីពីន គឺលោក Alden Richars និងកញ្ញា Kathryn Bernardo បានធ្វើឱ្យកក្រើកពេញផ្សារទំនើបកាលពីថ្ងៃ ទី ០១ ខែ កញ្ញា នៅផ្សារទំនើប AEON 1។

គ្រាន់តែលោក Alden Richars និងកញ្ញា Kathryn Bernardo ដែលជាតួឯក ស្រីប្រុស ក្នុងរឿង ក្នុង « សួស្តីស្នេហា លាសិនហើយ ឬ Hello , Love , Goodbye » បង្ហាញមុខភ្លាម សម្លេងស្រែកហ៊ោកញ្ជ្រៀវលាន់លឺពេញផ្សារទំនើប ដើម្បីបង្ហាញ ពីការ គាំទ្រលើតារាសម្តែងហ្វីលីពីន ទាំងពីររូបនេះ ។

នេះជាលើកដំបូងហើយសម្រាប់វត្តមានតារាសម្តែងប្រុសស្រីលោក Alden Richars និងកញ្ញា Kathryn Bernardo ដែលមកប្រទេសកម្ពុជា ដើម្បីចូល រួម សម្ពោធស្នាដៃថ្មីរបស់ខ្លួន ទាំងលោក Alden Richars និងកញ្ញា Kathryn Bernardo បានបង្ហាញពីចំណាប់អារម្មណ៍ ថា ពួកគេពិតជារីករាយខ្លាំងណាស់ដែលបានជួប អ្នកគាំទ្រកម្ពុជា អ្នកទាំងពីរសង្ឃឹមថា ស្នាដៃថ្មីនៅលើទឹកដីប្រទេសកម្ពុជា នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជននៅពេលដាក់បញ្ចាំង ។

ក្រឡេកមើលអ្នកគាំទ្រតារា ហ្វីលីពីន ទាំងពីររូបនេះវិញ ម្នាក់ៗសុទ្ធតែបានបង្ហាញ នូវការពេញចិត្ត និងការស្រឡាញ់ដល់អ្នកទាំងពីរ មិនតែប៉ុណ្ណោះពួកគេថែម ទាំង សរសើរ លោក Alden Richars និងកញ្ញា Kathryn Bernardo ពិតជាស្រស់ស្អាត គួរ ឱ្យស្រឡាញ់ខ្លាំងណាស់ ពួកគេពិតជាពេញចិត្តការសម្តែងរបស់អ្នកទាំងពីរ ។

គួរបញ្ជាក់ផងដែរថា ក្នុងរឿង« សួស្តីស្នេហា លាសិនហើយ ឬ Hello , Love , Goodbye » កញ្ញា Kathryn Bernardo សម្តែងជាតួអង្គឈ្មោះ Joy ចំណែកលោក Alden Richars សម្តែងជាតួអង្គ Ethan ពួកគេបានធ្លាក់ក្នុងអន្លង់ស្នេហ៍និងគ្នា ប៉ុន្តែ លទ្ធផលស្នេហាចុងក្រោយរបស់អ្នកទាំងពីរទៅជាយ៉ាងណាមានតែទៅទស្សនានៅរោងភាពយន្តទាំងអស់គ្នាទើបដឹងច្បាស់ ៕