តារា NBA ឌេ​ន​នី​ស រ៉ូ​ដ​មែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង ដូ​ណា​ល់ ត្រាំ និង គីម ជុង​អ៊ុន​

1077
ចែករម្លែក

​តារា​ឆ្នើម​របស់​ក្របខ័ណ្ឌ​បាល់បោះ NBA លោក ឌេ​ន​នី​ស រ៉ូ​ដ​មែន (Dennis Rodman) នឹងចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​សប្តាហ៍​ក្រោយ​។​

​លោក​ត្រាំ និង​គីម នឹង​ជួបគ្នា​នៅ​ម៉ោង ៩ ព្រឹក​នៅ​សិង្ហ​បុរី នៅ​ថ្ងៃទី ១២ ខែមិថុនា​។​

​ប្រភពព័ត៌មាន​បាន​និយាយថា​វីរបុរស​បាល់បោះ​ដែល​បាន​កសាង​ចំណងមិត្តភាព​ដ៏​ចម្លែក​ជាមួយ​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ នឹង​មកដល់​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃទី ១១ មិថុនា ហើយ​អាច​ដើរតួនាទី​ក្នុង​ការចរចា​ផងដែរ​។​

​ប្រភព​មួយ​បាន​ប្រាប់​កាសែត New York Post ថា “​មិន​ថា​អ្នក​គិត​អ្វី​ទេ​អំពី​វត្តមាន​របស់គាត់ រឿង​មួយ​ដែល​ប្រាកដ​គឺ អត្រា​អ្នកតាមដាន​នឹងមាន​ទំហំ​ធំ​សម្បើម​ណាស់​។ ជាច្រើនលើក​ច្រើនសា​នៅក្នុង​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ការទូត​ស្មុគស្មាញ​ដូច្នេះ ប្រទេស​នានា​ចូលចិត្ត​កំណត់​អត្តសញ្ញាណ​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ ហើយ​មិន​ថា​អ្នក​យល់ស្រប​ឬ​អត់​នោះទេ គឺ​ឌេ​ន​នី​ស រ៉ូ​ដ​មែន ជា​មនុស្ស​ស័ក្តិសម​បំផុត​ហើយ​”​។

​លោក ដា​រិ​ន ព្រី​ន អ្នកតំណាង​របស់លោក​រ៉ូ​ដ​មែន បាន​និយាយថា វីរបុរស​បាល់បោះ​រូបនេះ​បាន​និយាយ​អំពី​រឿងនេះ ប៉ុន្តែ​មិនបាន​ធ្វើ​ផែនការ​ធ្វើដំណើរ​ទៅ​សិង្ហ​បុរី​ទេ ទោះយ៉ាងណា​គាត់​និយាយថា គាត់​មាន​ឆន្ទៈ​នឹង​ទៅ បើ​មេដឹកនាំ​ពិភពលោក​ចង់​បញ្ចូល​រូបគាត់​ទៅក្នុង​ការចរចា​នោះ​៕ ដោយ៖ កញ្ញាដាលីស

លោក ឌេ​ន​នី​ស រ៉ូ​ដ​មែន ជា​មិត្ត​ជិតស្និទ្ធ​ម្នាក់​របស់​គីម ជុង​អ៊ុន នឹងចូលរួម​កិច្ចប្រជុំ​រវាង​ត្រាំ​និង​គីម នៅ​សិង្ហ​បុរី​នៅ​ថ្ងៃទី ១២ មិថុនា