តារា Playboy ស៊ី​លី ឆ្លើយតប​ឌឺដង​ទៅ​អ្នក​រិះគន់ថា​នាង​ជា​ស្រីខូច ជាមួយ​រូបថត​ស្រាត​ញាក់សាច់ បង្ហោះ​ទៅលើ​អ៊ី​ន​ស្តា​ក្រាម​

1688
ចែករម្លែក
  • 51
    Shares

​តារា​បង្ហាញ​ម៉ូត​ល្បី​លើ​អ៊ី​ន​ស្តា​ក្រាម​រូបនេះ​បានសម្រេច​ចិត្ត​ឆ្លើយតប​ទៅនឹង​ការរិះគន់​ទាំងឡាយ ដែល​នាង​កំពុង​ប្រឈម ជាមួយ​រូបថត​សិច​ស៊ី​របស់​នាង​នៅលើ​បណ្តាញ​សង្គម​។​

​តារា​សម្រស់​និង​ជា​អ្នក​បង្ហាញ​ម៉ូត Playboy ជនជាតិ​ស៊ី​លី ឈ្មោះ ដា​នី​ញែ​ល​ឡា ឆា​វេស (Daniella Chavez) បាន​បង្ហោះ​រូបថត​សិច​ស៊ី​មួយទៀត​របស់​នាង ដែល​ដេក​ស្រាត​លើ​គ្រែ​មួយ ដោយ “​ឱប​” លេខ ៩ ដែល​តំណាងឱ្យ​អ្នកគាំទ្រ​ចំនួន ៩ លាន​នាក់​នៅលើ​គណនី​អ៊ី​ន​ស្តា​ក្រាម​របស់​នាង​។ រូបភាព​សិច​ស៊ី​នេះ​ត្រូវបាន​អម​តាម​ក្រោយ​ដោយ​ផុស​មួយ ដែល​នាង​បាន​សរសេរ​អរគុណ​ដល់​អ្នកគាំទ្ររ​បស់​នាង ដែល​បាន​គាំទ្រ​នាង នៅក្នុង​ការអត្ថាធិប្បាយ​មួយ​ដោយ​សំដៅលើ​ការ​បង្ហោះ​សារ​មួយ​កាលពី​ចុងខែ​ឧសភា កន្លែង​ដែល​នាង​បាន​ផ្ញើ​សារ​ច្បាស់លាស់​ទៅកាន់​អ្នក​ចម្អក​តាម​អ៊ី​ន​ធឺ​ណេ​ត និង​អ្នក​ស្អប់ខ្ពើម​នាង​។​

​ចំណងជើង​ក្រោម​រូបថត​សិច​ស៊ី​នោះ​សរសេរថា “​ថ្ងៃនេះ​ខ្ញុំ​នឹង​គេង​ជាមួយ​អ្នកគាំទ្រ​៩​លាន​នាក់​នៅលើ​អ៊ី​ន​ស្តា​ក្រាម​! ខ្ញុំ​រីករាយ និង សូម​អរគុណ​ដល់​អ្នកគាំទ្ររ​បស់​ខ្ញុំ​មកពី​ប្រទេស​ស៊ី​លី ម៉ិ​ក​ស៊ិ​ក អាមេរិក កូ​ឡុំ​ប៊ី វ៉េ​ណេ​ស៊ុយ​អេ​ឡា អេ​ស្ប៉ា​ញ អេ​ហ្ស៊ី​ប ឥណ្ឌា​។ ល​។ គ្មានអ្វី​សង្ស័យ អ្នកគាំទ្រ​ពិតប្រាកដ​របស់ខ្ញុំ​ដឹង​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​កំពុង​តស៊ូ​ដើម្បី​!”​។​

​នៅក្នុង​ផុស​ដើម នាង​ឆា​វ៉េ​សបាន​ច្រានចោល​ការចោទប្រកាន់ថា នាង​ជា​ប្រភេទ “​ស្រីពេស្យា​” និង “​ស្រី​ដើរ​ទាក់​ប្រុស​”៕ ដោយ៖ កញ្ញាដាលីស

ដា​នី​ញែ​ល​ឡា ឆា​វេស ថត​ស្រាត​បង្ហោះ​លើ​អ៊ី​ន​ស្តា​ក្រាម ដើម្បី​ឌឺដង​ទៅ​ពួក​អ្នក​រិះគន់ថា​នាង​ជា​ស្រីខូច
#