តាំង​ផ្ទាំង​ទឹក​កកធំៗ​កណ្តាលវាល​នៅ​ក្រុង​ឡុង​ស៍ ដើម្បី​បង្ហាញ​ពី​ការប្រែប្រួល​អាកាសធាតុ​

1009
ចែករម្លែក

អ្នកទស្សនា​មាន​ពេល​មើល​ការដំឡើង​សិល្បៈ​ផ្ទាំង​ទឹកកក​នេះ តែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ មុនពេល​វារ​លាយ​ទៅជា​ទឹក​អស់​។

​លោក អូ​ឡា​ហ្វឺ អេ​លៀ​សុន (Olafur Eliasson) ដែលជា​វិចិត្រករ​អឺរ៉ុប​បានដាក់​តាំង បង្ហាញ​ផ្ទាំង​ទឹក​កកធំៗ​ចំនួន ២៤ ផ្ទាំង​នៅ​ខាងក្រៅ​វិចិត្រសាល​សិល្បៈ​សម័យ​ទំនើប Tate Modern ក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ដើម្បី​ឆ្លុះបញ្ចាំង​ពី​គ្រោះថ្នាក់​នៃ​ការប្រែប្រួល អាកាសធាតុ​។​

​ផ្ទាំង​ទឹកកក​ទាំងនេះ​បាន​ពី​ផ្ទាំង​ទឹកកក​យក្ស Nuup Kangerlua នៅ​តំបន់​ហ្គ្រី​ន​លែ​ន (Greenland) បន្ទាប់ពី​វា​ដាច់ចេញពី​ផ្ទាំង​ទឹកកក​យក្ស​។ ផ្ទាំង​ទឹកកក​នីមួយៗ​ត្រូវបាន ស្រង់​ចេញពី​សមុទ្រ ហើយ​ដឹក​តាម​កុងតឺន័រ​ឆ្ពោះទៅកាន់​ប្រទេស​អង់គ្លេស​។​

​ស្នាដៃ​សិល្បៈ​ដែលមាន​ឈ្មោះថា Ice Watch​នេះ​កើតចេញពី​ការរួម​សហការ​ជាមួយ វិចិត្រករ មី​មី​ក រ៉ូ​ស៊ី​ង (Minik Rosing) ហើយ​គ្រោង​ដាក់តាំង​បង្ហាញ​រហូតដល់​ថ្ងៃទី​២០ ខែធ្នូ​៕ ប្រែ​សម្រួល​: ខុម