តាៗ​នៅ​ចិន​មួយក្រុម​បង្កើត​ក្រុម​សង្គម​ងឹ​ត​ដ៏​មាន​ឥទ្ធិពល​ក្នុង​សហគមន៍​

159
ចែករម្លែក

“​តាៗ​អន្ធពាល​” មួយក្រុម​ដែលមាន​អាយុ​ជា​មធ្យម ៧៩ ឆ្នាំ​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ ជាប់ពន្ធនាគារ​នៅ​ប្រទេស​ចិន បន្ទាប់ពី​បង្ក​ការភ័យខ្លាច​នៅក្នុង​ភូមិ​មួយ​អស់​រយៈពេល​ជិត ១៨ ឆ្នាំ​។
​ ​
តុលាការ​បាន​បញ្ជាក់ថា ពួកគេ​បាន​បង្ក​ការភ័យខ្លាច​នៅក្នុង​សហគមន៍​នៃ​ខេត្ត​ជាំ​ង​ស៊ី (Jiangxi) ប្រទេស​ចិន ដោយ​ធ្វើ​សកម្មភាព​កំហែង​ទារប្រាក់ វាយដំ​ជនស្លូតត្រង់ និង​ចាប់​បង្ខាំង​មនុស្ស តាម​ទំនើងចិត្ត​។
​ ​
​ជាច្រើន​ឆ្នាំ​មកនេះ ក្រុមសង្គមងងឹត​ដែលមាន​សមាជិក ១៩ នាក់​នេះ​បាន​ក្លាយជា​ក្រុម អន្ធពាល​ដ៏​មានអំណាច ហើយ​សូម្បីតែ​មន្ត្រី​ក៏ត្រូវ​បង់ថ្លៃ​ការពារ​ឱ្យ​ពួកគេ​ដែរ​។ ក្រុម​អន្ធពាល សក់ស្កូវ​សំព្រោ​ង​នេះ ត្រូវបាន​ប៉ូលិស​នាំចូល​ស្ដាប់​សវនាការ​ជំនុំជម្រះ​ទោស​នៅ​តុលាការ ប្រជាជន​ស្រុក​យូ​ជាំ​ង (Yujiang) កាលពី​ថ្ងៃទី​៣១ ខែធ្នូ​។ ​

​សមាជិក​ក្រុម​នេះ​ជាប់​ពិរុទ្ធភាព​ពីបទ​បង្កបញ្ហា កំហែង​ទារប្រាក់ លេងល្បែង​ស៊ីសង វាយតប់ និង​វាយប្រហារ​លើ​អគារ​រដ្ឋ និង​ចាប់​បង្ខាំង មនុស្ស​ដោយ​ខុសច្បាប់​។ តុលាការ​ឱ្យដឹងទៀតថា ពួកគេ​ក៏​គ្រប់គ្រង​លើ​មន្ត្រី​ផងដែរ​តាមរយៈ​ការ​សូកប៉ាន់​។​

​ពួកគេ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ទាំងអស់ ដោយ​មេដឹកនាំ​ក្រុម​ជាប់ ពន្ធនាគារ ១៦ ឆ្នាំ​៕ ប្រែ​សម្រួលៈ ខុម​