តា​អាយុ ១០៤ ឆ្នាំ​ច្រៀង​ចំរៀង​យ៉ាង​សប្បាយចិត្ត ពេលធ្វើ​អត្តឃាត​ជិត​បានសម្រេច​

1171
ចែករម្លែក

លោកតា​ជនជាតិ​អូស្ត្រាលី ម្នាក់​អាយុ ១០៤ ឆ្នាំ​ដែលមាន​គម្រោង​បញ្ចប់ជីវិត របស់គាត់​នៅ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​បាន​ច្រៀង​ចំរៀង​យ៉ាង​សប្បាយចិត្ត​ខណៈ​គាត់ ប្រាប់​អ្នកយកព័ត៌មាន​ថា ការធ្វើអត្តឃាត​ដោយមាន​ជំនួយ​ពី​ផ្នែក​វេជ្ជសាស្ត្រ​គួរតែមាន ទូលំទូលាយ​ជាង​នេះ ហើយ​កុំ​ចាត់ទុកថា​វា​ជា​ជម្រើស​ចុងក្រោយ​សម្រាប់តែ​អ្នកមាន ជំងឺ​ព្យាបាល​មិនជា​។

​លោកតា ដេវីដ ហ្គោ​តដល (David Goodall) អ្នកវិទ្យាសាស្ត្រ​ផ្នែក​ជីវៈ​ដែល​កើត នៅ​ប្រទេស​អង់គ្លេស ធ្លាប់បាន​និយាយ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា គាត់​សោកស្តាយ​ដែល រស់នៅ​យូរពេក ខណៈ​គុណភាព​នៃ​ការរស់នៅ​របស់គាត់​ធ្លាក់ចុះ​ខ្លាំង​។

​សូមបញ្ជាក់ថា ការធ្វើអត្តឃាត​ដោយមាន​ជំនួយ​គឺ​ស្របច្បាប់​នៅក្នុង​ប្រទេស​ស្វ៊ី​ស ប៉ុន្តែ​ត្រូវ បាន​វេជ្ជបណ្ឌិត​ជាច្រើន និង​អ្នក​ខ្លះទៀត​និយាយថា វា​គួរតែ​ត្រូវ​ទុក​សម្រាប់​អ្នក​ដែលមាន ជំងឺ​ព្យាបាល​មិនជា​ប៉ុណ្ណោះ​។

​ក្រុម​អ្នកគាំទ្រ​លោកតា ដេវីដ ហ្គោ​តដល​ចង់ឱ្យ​ការអនុវត្ត​នេះ​កាន់តែ​ទទួលយក​បានជា​ជម្រើស ស្របច្បាប់​មួយ​សម្រាប់​មនុស្ស​ចាស់ ដែល​ត្រៀមខ្លួន​ស្លាប់​រួចជាស្រេច​ដូច​រូបគាត់​៕ ប្រែ​សម្រួល​: ខុម​