តា​អាយុ ៧០ ឆ្នាំ​ប្លាយ​ឈ្នះ​ការប្រកួត​ជិះ​ក្តោង​ជុំវិញ​ពិភពលោក​ដោយ​មិន​ប្រើ​បច្ចេកវិទ្យា​

343
ចែករម្លែក

បុរស​ជនជាតិ​បារាំង ម្នាក់​ដែលមាន​វ័យ​រហូតដល់​ទៅ ៧៣ ឆ្នាំ​ទៅហើយ​បានឈ្នះ​ពានរង្វាន់ ប្រកួត​ជិះ​ក្ដោង​ជុំវិញ​ពិភពលោក Golden Globe ដោយ​គ្មាន​ជំនួយ​ពី​បច្ចេកវិទ្យា​ទំនើប​កាល ពីថ្ងៃ​អង្គារ ទី​២៩ ខែមករា បន្ទាប់ពី​ផ្សងព្រេង​ក្នុង​មហាសាគរ​អស់​រយៈពេល ២១១ ថ្ងៃ​។
​ ​
​លោក ហ្ស​ង់ លុក វ៉ាន ហ៊ី​ដឺ (Jean-Luc van den Heede) បានទទួល​ជ័យជម្នះ​គួរឱ្យ ភ្ញាក់ផ្អើល បន្ទាប់ពី​ឆ្លងកាត់​ទី​ផ្តាច់ព្រ័ត្រ​នៅ​ចំណុច​ភូមិសាស្ត្រ​វិ​ន​ឌី (Vendee) ប្រទេស​បារាំង ក្នុង​ដំណើរ​ផ្សងព្រេង​ដែល​បានចាប់ផ្តើម​តាំងពី​ខែកក្កដា ឆ្នាំមុន ឈ្នះ​គូប្រកួត​ប្រជែង ១៧ រូប​ផ្សេងទៀត​។​
​ ​
សូមបញ្ជាក់ថា នៅក្នុង​ការប្រកួត​នេះ បេក្ខជន​ត្រូវធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​តាម​ទូកក្ដោង ដែល​ស្រដៀង​ទៅនឹង​ទូកក្ដោង​ដែល​គេ​ប្រើ​នៅក្នុង​ការប្រកួត​លើក​ទី​១ កាលពី ៥០ ឆ្នាំមុន ដោយ​គ្មាន​ប្រើ​បច្ចេកវិទ្យា​ទំនើប លើកលែងតែ​ឧបករណ៍​សម្រាប់​ទំនាក់​ទំនង​៕ ប្រែសម្រួល: ខុម

​លោក ហ្ស​ង់ លុក វ៉ាន ហ៊ី​ដឺ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន បន្ទាប់ពី​ឈ្នះ​ការប្រកួត (73-year-old Frenchman wins)