តុក្កតា​សិច​ចេះ​និយាយ​នឹង​ជួយកំដរបុរស​អត់​លិឍ​ក្នុងប្រទេស​ចិន​

639

ដោយ​ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​គម្លាត​យេនឌ័រ​និង​ប្រជាជន​ចាស់ជរា​ច្រើន ក្រុមហ៊ុន​មួយ​កំពុង​ទាក់ទាញ​បុរស​ឯកោ​និង​អ្នក​ចូលនិវត្តន៍​ជាមួយ​ដៃគូ​ថ្មី ជា​តុក្កតា​សិច “​ឆ្លាត​” ចេះ​ជជែក​គ្នា​លេង ចេះ​លេង​តន្ត្រី និង បើក​ម៉ាស៊ីន​លាងចាន​។​

​ស្បែក​ស៊ី​លី​កូន​ទន់ៗ​ជាច្រើន​បាន​ព្យួរ​នៅក្នុង​ឃ្លាំង​នៃ​ក្រុមហ៊ុន EXDOLL ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​កំពង់ផែ​តា​លៀន ភាគ​ឦសាន​ប្រទេស ប៉ុន្តែ​វិស្វករ​កំពុងធ្វើការ​ងារ​ដើម្បី​នាំ​ស្បែក​ទាំងនេះ​ឱ្យមាន​ជីវិត​។​

​អ្នកសរសេរ​កម្មវិធី​នៅ​មន្ទីរពិសោធន៍​បាន​ស្នើឱ្យ​តុក្កតា​សិច​ទើប​ដំឡើង​រួច​ពណ៌​ត្នោត​ឱ្យ​អង្គុយ​លើ​កៅអី ហើយ​ស្លៀក​ពាក់អាវ​ពណ៌​ស​ស្តើង​ឆ្លុះ​ឃើញ​សាច់ ហើយ​សួរថា “​តើ​នាង​មានឈ្មោះ​អ្វី​?”​។​

​តុក្កតា​សិច​បាន​ឆ្លើយ​តាម​បបូរមាត់​ឥត​ចលនា​របស់​វា​ថា “​ខ្ញុំ​ឈ្មោះ សៀវ​ឌី (Xiaodie) ប៉ុន្តែ​លោក​ក៏​អាច​ហៅ​ខ្ញុំ​ថា អូន​សម្លាញ់ ក៏បាន​ដែរ​”​។​

​ក្រុមហ៊ុន EXDOLL មាន​មហិច្ឆតា​ប្រើប្រាស់​បច្ចេកវិជ្ជា AI ដើម្បី​បង្កើត​តុក្កតា​សិច​ដូច​មានជីវិត​ពិតៗ​ដើម្បីឱ្យ​ពួកវា​អាច​ព្យាបាល​ភាព​ឯកោ​ក្នុងចំណោម​បុរស​នៅ​លីវ​ក្នុងប្រទេស និង​ថែទាំ​មនុស្ស​ចាស់​និង​ជនពិការ​។​

​មាន​បុរស​ច្រើនជាង​ស្ត្រី​ដល់​ទៅ ៣៣,៦ លាន​នាក់​ក្នុងប្រទេស​ចិន កន្លែង​ដែលមាន​ប្រជាជន​សរុប ១,៤ ពាន់​លាន​នាក់​៕ ដោយ៖ កញ្ញាដាលីស

តុក្កតា​សិច​នឹង​ជួយ​កម្រ​បុរស​អត់​លិឍ​ក្នុងប្រទេស​ចិន​ដែលមាន​បុរស​ច្រើនជាង​ស្ត្រី​ដល់​ទៅ ៣៣,៦ លាន​នាក់