តុង​យ៉ាំ​ឆ្អឹង​ជ្រូក​ខ្ចី​

1358
ចែករម្លែក
  • 43
    Shares

+ គ្រឿងផ្សំ​
– ឆ្អឹង​ជ្រូក​ខ្ចី​ជាប់សាច់ កន្លះ​គីឡូ​
– រំដេង ១​គល់ ហាន់​បន្ទះ​ក្រាស់​ល្មម​
– គល់​ស្លឹកគ្រៃ ហាន់​ប​ញ្ឈិ​តៗ​
– ស្លឹក​ខ្ទឹម ហាន់​ល្អិតៗ​
– ស្លឹក​ក្រូចសើច​
– ដើម​ជី​វ៉ាន់ស៊ុយ និង​ស្លឹក​ជី​វ៉ាន់ស៊ុយ​
– ជីរ​ណា ហាន់​ល្អិតៗ​
– ទឹកត្រី ២ ស្លាបព្រា​បាយ​
– ម្ទេស​ហ៊ុយ ១ ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប ២ ស្លាបព្រា​បាយ​
– ទឹ​ក្រូចឆ្មា ២ ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– កាត់​ឆ្អឹងខ្ចី​ជា​ដុំៗ ដាំទឹក​កន្លះ​ឆ្នាំង​ឲ្យ​ពុះ បន្ទាប់មក​ដាក់​ម្សៅ​ស៊ុប រំដេង គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច ដើម​ជី​វ៉ាន់ស៊ុយ ជីរ​ណា រួច​ដាក់​ឆ្អឹង​ជ្រូក​ចូល ទុក​ឲ្យ​ពុះ​ប្រហែល​១០​នាទី
– បន្ទាប់មក​ដួស​ដាក់​ចានគោម​មួយ រួច​ដាក់​ស្លឹក​ខ្ទឹម ជីរ​ណា ស្លឹក​ជី​វ៉ាន់ស៊ុយ ទឹ​ក្រូចឆ្មា ទឹកត្រី ម្ទេស​ហ៊ុយ បន្ទាប់មក​កូរ​វា​បន្តិច​រួច​ជាការ​ស្រេច ៕ ប្រភព​: Youtube