តុង​យ៉ាំ​ផ្សិត​

1705
ចែករម្លែក
  • 32
    Shares

+ គ្រឿងផ្សំ​
– ផ្សិត​ម្ជុល​, ផ្សិត​កញ្ចោ, ផ្សិតអំបោះ (​ឬ​អាច​បន្ថែម ត្រចៀកកណ្ដុរ កន្លះ​ខាំ​)
– មើម​ឆៃថាវ ១ កាត់ ជា​ដុំ​ប្រហែល ៤ អ៊ីង​
– មើម របស់​ជី​វ៉ាន់ស៊ុយ ៣
– ម្រេចស ១/៤ ស្លាបព្រា​កាហ្វេ​
– ខ្ទឹមស ២ កំពឹស​
– ខ្ទឹមបារាំង មួយ​ចំហៀង​
– គល់​ស្លឹកគ្រៃ ២ គល់
– រំដេង
– ស្លឹក​ក្រូចសើច ៦ សន្លឹក​
– ខ្ទឹមក្រហម ២ មើម ពុះ​ជា​បួនៗ​
– ម្ទេស​ហ៊ុយ ២ ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ ៣ ស្លាបព្រា​បាយ​
– ស្ករស​១ ស្លាបព្រា​កាហ្វេ​
– ប៉េងប៉ោះ​ក្រហម​តូចៗ ៥ ផ្លែ​
– ទឹកក្រូច​ឆ្មារ ៣ ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ដាក់​ទឹក​ក្នុង​ឆ្នាំង ២ លីត្រ រួច​ដាក់​លើ​ភ្លើង បន្ទាប់មក​ដាក់​មើម​ជី​វ៉ាន់ស៊ុយ មើម​ឆៃថាវ ខ្ទឹមបារាំង ខ្ទឹមស ម្រេច រម្ងាស់​ចោល​មួយ​ម៉ោង ដើម្បី​យក​ធ្វើ​ទឹក​តុង​យ៉ាំ​
– គល់​ស្លឹកគ្រៃ​កាត់​វា​ជា​៣ កង់ ដំ​ឲ្យ​បែក រំដេង​ហាន់​ជា 8 បន្ទះ​ក្រាស់​ល្មម ខ្ទឹមក្រហម ពុះ​ជា​បួនៗ រួច​កំលោច​ឲ្យ​ឈ្ងុយ​បន្តិច
– ដាក់​ឆ្នាំង​មួយ​លើ​ចង្ក្រាន​រួច​ដាក់​ប្រេងឆា​ចូល​បន្តិច រលីង​ម្ទេស​ហ៊ុយ រួច​ចាក់ទឹក​រម្ងាស់​ខាងលើ​ចូល បន្ទាប់មកទៀត​ដាក់​គល់​ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម ស្លឹក​ក្រូច​ហែក​ញីៗ​វា​ឲ្យ​ចេញ​ក្លិន​សឹម​ដាក់ ទុក​វា ៣ នាទី
– បន្ទាបមក​ដាក់​ផ្សិត​ចូល រួច​ដាក់​ទឹកស៊ីអ៊ីវ ស្ករស ទុក​ឲ្យ​ពុះ​បន្តិច​បិទ​ភ្លើងចង្ក្រាន រួច​ដាក់​ប៉េងប៉ោះ ទឹកក្រូច​ឆ្មារ​ចូល ដួស​ដាក់​ចាន បន្ថែម​ស្លឹក​ជី​វ៉ាន់ស៊ុយ​បន្តិច រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen