តុង​យ៉ាំ​រស់ជាតិ​បែប​ថៃ​

1551

+ គ្រឿងផ្សំ​៖
– សាច់មាន់ 300​ក្រាម រឺ​400​ក្រាម (​អាច​ប្រើ​បង្កង​ជំនួស​ក៏បាន​)
– ខ្ទឹម 3 រឺ 4​កំពឹស (​ដំ ឬ​ហាន់​)
– គល់​ស្លឹកគ្រៃ 3 រឺ 4 គល់ (​កាត់​វា​ខ្លី​ល្មម​ប្រវែង 5​សង់ទីម៉ែត្រ​)
– ខ្ទឹមបារាំង 1 ផ្លែ
– រំដេញ 1​មើម​តូច
– ប៉េងប៉ោះ 2​ផ្លែ​
– ផ្សិត 100​ក្រាម​
– ស្ករ 2​ស្លាបព្រា​បាយ​
– អំបិល
– ទឹកត្រី
– ស្លឹក​ក្រូចសើច
– ក្រូចឆ្មារ 1 ចំហៀង
– ម្ទេស
– ទឹក កន្លះ​ឆ្នាំង​

+ វិធី​ចំអិន​
– ដាំទឹក​ឲ្យ​ពុះ​បន្ទាប់មក​បង់​គល់​ស្លឹកគ្រៃ​, រំដេញ​, ខ្ទឹម​, បង់​សាច់មាន់​ចូល រួច​រង់ចាំ​រហូតដល់​ទឹក​ពុះ ម្តងទៀត​ទើប​បង់​ប៉េងប៉ោះ​និង​ផ្សិត​ចូល​។​
– រង់ចាំ 5 នាទី​ហើយ​បង់​ស្ករ​, អំបិល​, ទឹកត្រី​, ចាំ​ពេល​លើក​ចុះ​ទើប​យើង​ដាក់​ស្លឹក​ក្រូចសើច និង​ច្របាច់​ក្រូចឆ្មារ​ចូល​ដើម្បី​ឲ្យ​សម្ល​មាន​រសជាតិ និង​ក្លិន​ឈ្ងុយឆ្ងាញ់​៕ ប្រភព​: phnomtrotrong