តុលាការក្រុង​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​មេបញ្ជាការ​យោធា​ស្រុក​អូ​រាំង​

685
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​លោក​ខាត់​សាក់​មេបញ្ជាការ​យោធា​ស្រុក​អូ​រាំង​ត្រូវ​ព្រះរាជ​អ​ជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ជា​សាក្សី​និង​ចូលកាន់​សាលាដំបូង​នៅ​ថ្ងៃទី​៩​ខែកញ្ញា​ខាងមុខ​។​ក្នុង​ដីកា​កោះហៅ​នោះ​លោក​ខាត់​សាក់​ដែលមាន​ទីលំនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។​លោក​ធ្វើជា​សាក្សី​ដំណើររឿង​ឃាតកម្ម​គិតទុក​ជាមុន​,​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​,​ផ្តល់ជំនួយ​ដល់​ចារី​និង​លុបបំបាត់​ភស្តុតាង​។​

​ទោះជា​យ៉ាងណា​ករណី​ដែល​តម្រូវឱ្យ​លោក​មេបញ្ជាការ​យោធា​ចូលទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះគេ​នៅ​ពុំទាន់​ដឹងថា​វា​បាន​កើតឡើង​នៅ​ចំណុច​ណា​ឬ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​លោក​ខាត់​សាក់​យ៉ាងណា​នោះទេ​។​ប៉ុន្តែ​ប្រភព​មួយ​បាន​បង្ហើប​ថា​ក្នុង​ដំណើររឿង​ឃាតកម្ម​ចំណុច​អូរ​ដាក់​លែរ​ដែលមាន​នគរបាល​ព្រំដែន​បាញ់សម្លាប់​មន្ត្រី​PM​និង​មន្ត្រី​បរិស្ថាន​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​

​ករណី​នោះ​ខ្មាន់កាំភ្លើង​និង​អ្នកពាក់ព័ន្ធ​ច្រើន​នាក់​ក៏ត្រូវ​បាន​ចាប់ខ្លួន​និង​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តមណ្ឌលគិរី​រហូត​ប​ច្ចុ​ប្បន្ន​នេះ​៕S/​