តុលាការបន្តសវនាការសំណុំរឿង ​លោក កឹម សុខា នៅព្រឹកនេះ​

70
ចែករម្លែក

ដោយ:ឆាយានាថ/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា នេះ តុលាការបន្ត សវនាការលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្រោមការចោទប្រកាន់ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” ឬ ទោសក្បត់ជាតិ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើស សន្ទិដ្ឋិភាពជាមួយបរទេស គឺ កំណត់ការផ្តន្ទាទោសពី១៥ឆ្នាំទៅ៣០ឆ្នាំ។

ជាមួយគ្នានេះ មានកងកម្លាំងចម្រុះដាក់ពង្រាយជាធម្មតា ដើម្បីសម្រួលចរាចរណ៍​ជូនអ្នកដំណើរ និងមិនមានបាតុភាពណាមួយកើតមានឡើងគួរឲ្យកត់សម្គាល់​នោះទេ ពោលគឺដំណើរការនីតិវិធីដើរដោយរលូន គ្មានការរារាំង ឬ រាំងស្ទះអ្វី​នោះទេ។

ដោយឡែកក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងអង្គកាសង្គមស៊ីវិល នៅតែបន្តតាមដានសំណុំរឿងដ៏ក្តៅគគុករបស់លោក កឹម សុខា និង រង់ចាំយក​ព័ត៌មានយ៉ាងចិត្តទុកដាក់ផងដែរ។

សវនាការរឿងក្តីដ៏ក្តៅគគុករបស់លោក កឹម សុខា នេះដែរ នឹងអាចពន្យារពេល​ជាច្រើនថ្ងៃបន្តទៀត ដោយសារតែមានអ្នកពាក់ព័ន្ធជាច្រើន ដែលនឹងត្រូវផ្តល់​សក្ខីកម្ម​ជូន​ដល់តុលាការ ៕B/Ha