តុលាការ​កាត់ទោស​ជន​បង្ក​បើក​រថយន្តបុក​រះ​ស្លាប់​បីនាក់​និង​របួស​៨​នាក់​នៅ​ផ្លូវ​ព្រះមុនីវង្ស , សាលក្រម​ប្រកាស​ថ្ងៃ​០១​កុម្ភៈ​

317

(​ភ្នំពេញ​)៖​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែធ្នូ​បើកសវនាការ​កាត់ទោស​បុរស​ម្នាក់​ដែល​បើករថយន្ត​បុក​រះ​បណ្តាលឱ្យ​មនុស្ស​​បីនាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល​៨​នាក់ តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ។ ប៉ុន្តែ ក្រោយ​ការសួរដេញដោល លោក​ចៅក្រម នូ វាសនា លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងមុខនេះ​វិញ ។​

​មន្ត្រី​តុលាការ ថ្លែងថា ជនជាប់ចោទ​ឈ្មោះ មាស សុខ​ហេង អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ​”​បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ មិន​គោរព​កាតព្វកិច្ច បណ្តាលឱ្យ​ស្លាប់​និង​របួស​អ្នកដទៃ តាម​មាត្រ​៨៣​និង​មាត្រា​៨៥​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​៕​ដោយ​៖​ឆាយា​នាថ​/sn​