តុលាការ​កូវ៉ែ​ត​កាត់ទោ​ស​ប្រហារជីវិ​តប្តី​ប្រពន្ធ​ចំពោះ​ការសម្លាប់​អ្នកបំរើ​ជនជាតិ​ហ្វីលីពីន​

3325
ចែករម្លែក

​ប្រភព​ព័ត៌មាន​ពី​តុលាការ​បាន​និយាយថា តុលាការ​នៃ​ប្រទេស​កូ​វ៉ែត កាលពី​ថ្ងៃអាទិត្យ​ទី​០១​មេសា​បាន​កាត់ទោស​កំបាំង​មុខ ដោយ​ប្រហារជីវិត បុរស​លី​បង់​ម្នាក់ និង​ប្រពន្ធ​ជនជាតិ​ស៊ី​រី​របស់​គាត់​ដោយ​ព្យួរក ចំពោះ​ការសម្លាប់ អ្នកបំរើ​ជនជាតិ​ហ្វីលីពីន​ម្នាក់ ។​

​តុលាការ​នេះ បាន​ចេញ​ការសម្រេច​ដាក់ទោស​នៅក្នុង​សវនាការ​លើកដំបូង​ក្នុងករណី​របស់​អ្នកបំរើ​ឈ្មោះ​Joanna Demafelis អាយុ​២៩​ឆ្នាំនេះ ដែល​សាកសព​​របស់​នាង ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទូទឹកកក នៅ​ប្រទេស​កូ​វ៉ែត កាលពីដើមឆ្នាំ​នេះ​។​

​ប្រភព​ព័ត៌មាន​នេះ បាន​និយាយប្រាប់​សារព័ត៌មាន​AFP ការកាត់ទោស​នេះ​នៅតែ​អាច​ប្តឹង​ឧទ្ធរណ៍​បាន​ប្រសិន​បើ​ប្តី​ប្រពន្ធ​នេះ ត្រឡប់​ទៅ​ប្រទេស​កូ​វ៉ែត​វិញ​។​

​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន លោក Renato Pedro Villa បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សាលក្រម​នេះ​ទេ​ដោយ​បាន​ប្រាប់ សារព័ត៌មាន​AFP ថា​ប្រទេស​របស់​​លោក​នឹង​រង់ចាំ​មើល​ការអនុវត្ត​ទោស លើ​ជនល្មើស​ប្តី​ប្រពន្ធ​នេះ​។​

​ប្តី​ប្រពន្ធ​នេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​កុម្ភៈ​នៅ​ប្រទេស​ស៊ី​រី បន្ទាប់ពី​មាន​ការ​តាម​ចាប់ខ្លួន​ដោយ​ប៉ូលិស​អន្តរជាតិ​។​

​ក្រុម​អាជ្ញាធរ​ស៊ី​រី​បានប្រគល់​ប្តី​ឈ្មោះ Nader Essam Assaf នេះ ទៅឱ្យ​ក្រុម​អាជ្ញាធ​រលី​បង់​ខណៈ​ដែល​ប្រពន្ធ​ជនជាតិ​ស៊ី​រី​របស់គាត់​ស្ថិតនៅក្រោម​ការ​ឃុំឃាំង​​នៅ​ទីក្រុង​ដា​ម៉ាស ប្រទេ​ស៊ីរី​៕​ដោយ​៖​សុខា​/sn

​នាង Jessica ប្អូនស្រី​របស់​នាង Joanna Demafelis យំសោក នៅ​ពីមុខ​ក្តារ​មឈូស​របស់​នាង​បន្ទាប់ពី​មក​ដល់​ទីក្រុង​ម៉ានីល កាលពី​ខែ​ថ្ងៃទី​១៦​ខែ​កុម្ភៈ ឆ្នាំ​២០១៨