តុលាការ​កំពុង​សាកសួរ​បុរស​ជនជាតិ​ចិនបីនាក់​ ដែល​ចាប់​នារី​ជនជាតិ​ចិន​ប្រាំ​នាក់​ជំរិត​ទារប្រាក់

373
ចែករម្លែក

ដោយ:​ស​រិ​ទ្ធ/ភ្នំពេញ ៖ ​បុរស​ជនជាតិ​ចិន បីនាក់​ក្នុងចំណោម​៥​នាក់​ដែល​បានធ្វើ​សកម្មភាព​ចាប់​នារី​ជនជាតិ​ចិន​ប្រាំ​នាក់​យកទៅ​ជំរិត​ទារប្រាក់​និង​រំលោភ​សេពសន្ថវៈ​បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​បញ្ជូនមក​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៩​ដើម្បី​ចាត់ការ​តាមច្បាប់​។ ​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​នេះ​តុលាការ​កំពុងធ្វើការ​សាកសួ​រ​។​

បុរស​ជនជាតិ​ចិន បីនាក់​នេះ ឈ្មោះ Guo Yuwei អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE2952223 ឈ្មោះ Li Xiaoxiang អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE2962687​និង​ឈ្មោះ Li Hongjie អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE 9458762​។​

ពួកគេ​ទាំង​៣​បាន​ត្រូវ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ និង​កម្លាំង​នគរបាល​ខេត្តកំពត បាន​បើក​ប្រតិបត្តិការ យ៉ាង​ក្ដៅគគុក តាម​បង្ក្រាប​ករណី​ចាប់ជំរិត ដែល​បង្កឡើង​ដោយ​ជន​ជាតិចិន​មួយក្រុម មាន​គ្នា​៥​នាក់ ។​

ជា​លទ្ធផល​នៅក្នុង​កិច្ច ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​តាម​ចាប់ ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ នៅ​ទៀបភ្លឺ​ថ្ងៃទី​២១​ខែមេសា​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ជួយសង្គ្រោះ​នារី​ជនជាតិ​ចិន បាន​ចំនួន​២​នាក់ ក្នុងចំណោម​៥​នាក់ ព្រមទាំង​ដកហូត​រថយន្ដ​របស់​ក្រុម​ជនល្មើស ចំនួន​មួយគ្រឿង​ផងដែរ​។ ​ជនសង្ស័យ​ចំនួន ២​នាក់​ផ្សេងទៀត បាន​រត់​គេច​ខ្លួន ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ផងដែរ​។

សូមបញ្ជាក់ថា ករណី​ចាប់ជំរិត​ទារប្រាក់ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ផាត​ឌី​ង ផ្លូវ​លេខ​១១០ ភូមិ​ចុង​ថ្នល់​លិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយមាន​ជនរងគ្រោះ​ចំនួន ៥​នាក់​រួមមាន​៖
​ទី​១.ឈ្មោះ Xiang kai pi នារី​បំរើ​ខារ៉ាអូខេ តុង​ហ្វាំ​ង​ម៉េង​ជូ, ​ទី​២.ឈ្មោះ Chen Sihong នារី​បំរើ​ខារ៉ាអូខេ​តុង​ហ្វាំ​ង​ម៉េង​ជូ​ទី​, ៣.ឈ្មោះ Huang Shuang Giong មុខរបរ​គ្មាន, ទី​៤.ឈ្មោះ peng Lin hui នារី​បំរើ​ខារ៉ាអូខេ​តុង​ហ្វាំ​ង​ម៉េង​ជូ​និង​ទី​៥៖ ឈ្មោះ Hua. Na នារី​បំរើ​ខារ៉ាអូខេ​តុង​ហ្វាំ​ង​ម៉េង​ជូ ។​

តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ មាន​បុរស​ជនជាតិ​ចិន ១​ក្រុម​មាន​គ្នា ៥​នាក់ នាំ​នារី​រងគ្រោះ យកមក​ពី​ហាង​បាយ​ថា​ង​ទីង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​បាន​ចូល​ច្រៀង​ខារ៉ាអូខេ យីហោ តុង​ហ្វាំ​ង​ម៉េង​ជូ​។​ក្រុម​ជនសង្ស័យ បាន​បើករថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ដឹក​នារី​រងគ្រោះ ចេញពី​ភ្នំពេញ​ឡើង​ភ្នំ​មួយ (​មិន​ស្គាល់ឈ្មោះ​) រួច​ដកយក​ប្រាក់​ពី​នារី​រងគ្រោះ​ផ្ទេរ​តាម​ទូរស័ព្ទ (WeChat) សរុប​នារី​ទាំង​៥​នាក់ ជាង​៤​ពាន់​ដុល្លារ​។​

បន្ទាប់មក ពួកគេ​បាន​រំលោភ​សេពសន្ថវៈ ក្នុង​រថយន្ត និង​ក្បែរ​ទឹក​មិន​ស្គាល់​ទីតាំង​។ (​ឈ្មោះ Huang Shuang Giong មិនត្រូវ​រំលោភ​ទេ​)​។ ជនល្មើស​បានមក​ដល់​ក្រុង​កំពត នៅ​ម៉ោង​ប្រមាណ​ជា​៥​ភ្លឺ​ថ្ងៃទី​២១​ខែមេសា ជនល្មើស ក៏បាន​ទាញ​ជនរងគ្រោះ​ចេញពី​រថយន្ត​ចំនួន ៣​នាក់​មាន Xiang kai pi, Chen Sihong និង Huang Shuang Giong ។​ចំណែក​នារី​រងគ្រោះ peng Lin hui និង Hua. Na ត្រូវបាន​ជនសង្ស័យ យកទៅ​ជាមួយ​ពួកគេ ដែល​រថយន្ត​នោះ បើក​តាម​បណ្តោយ​មាត់​ព្រែក​ឆ្ពោះ ទៅ​ជើង​សំដៅ​ស្ពាន​ថ្មី រហូត​មានការ​ចាប់ខ្លួនបាន​នៅ​ក្រុងព្រះសីហនុ​។​

បើតាម​របាយការណ៍ រវាង​ជនសង្ស័យ និង​ជនរងគ្រោះ ស្គាល់គ្នា​តាមរយៈ WeChat ហើយ​មុន​កើតហេតុ ជនសង្ស័យ​បាន​ណាត់​ជនរងគ្រោះ មក​ហូបបាយ​នៅ​ហាង​ថា​ង​ទីង​៕​B/