តុលាការ​កំពុង​សាកសួរ​មនុស្ស​ប្រុស​ស្រី​១៧​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ក្លឹប​លុ​ច្ស​សារី

444
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ​
​ភ្នំពេញ​:
សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា បាន​បញ្ជូន​ក្រុមមនុស្ស​ប្រុស​ស្រី​១៧ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ក្លឹប​កំសាន្ត​រាត្រី​យីហោ «​លុ​ច្ស​សារី​» មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​បន្ត​តាមច្បាប់​។​

​ក្រុមមនុស្ស​ទាំង​១៧​នាក់ នេះ​មាន​ជនជាតិ​វៀតណាម​៥​នាក់ និង​ជនជាតិខ្មែរ​១០​នាក់​បាន​ត្រូវ​លោក​គុជ គឹម​ឡុង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​។​
​ជនសង្ស័យ​ទាំង ១៧​នាក់ ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ រួមមាន​៖

  • ទី​១​ឈ្មោះ QUYEN KIM CHINH ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​អ្នកគ្រប់គ្រង​បុគ្គលិក​។​
  • ទី​២​ឈ្មោះ ស្រៀ​ង ផល្លី ហៅ តា​លី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ តួនាទី​ជា​អ្នកគ្រប់គ្រង​បុគ្គលិក និង​នាំ​ភ្ញៀវ​ចូល​បន្ទប់​។​
  • ទី​៣​ឈ្មោះ NGUYEN HUU LONG ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​អ្នកគ្រប់គ្រង​ក្លឹប​ឌី​ស្កូ​។​
  • ទី​៤​ឈ្មោះ NGUYEN PHUOC ANH ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​គណនេយ្យករ​។​
  • ទី​៥​ឈ្មោះ LE HUNG KIEN ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​បុគ្គលិក​ទទួល​កម្មង់​។​
    -​ទី​៦​ឈ្មោះ NGUYEN TUAN DUONG ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​បុគ្គលិក​ទទួល​កំ​ម៉​ង់​។​
  • ទី​៧​ឈ្មោះ ទូត សា​ម៉េ​ត ភេទ​ប្រុស អាយុ ៤០​ឆ្នាំ តួនាទី​ជា​បុគ្គលិក​នាំ​ភ្ញៀវ​ចូល​បន្ទប់​។​
  • ទី​៨​ឈ្មោះ ឡាង សាត ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ តួនាទី​ជា​បុគ្គលិក​នាំ​ភ្ញៀវ​ចូល​បន្ទប់​។​
  • ទី​៩​ឈ្មោះ អុល សុរ​តនៈ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ តួនាទី​ជា​សន្តិសុខ​។​
  • ទី​១០​ឈ្មោះ សុង ហាក់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ តួនាទី​ជា​សន្តិសុខ​។​
  • ទី​១១​ឈ្មោះ អៀង ញ៉ា​វណ្ណ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ តួនាទី​ជា​សន្តិសុខ​។​
  • ទី​១២​ឈ្មោះ ស៊ុ សុភ័ន្ត ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ តួនាទី​ជា​សន្តិសុខ​។​
  • ទី​១៣​ឈ្មោះ ផេង សំណាង ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ តួនាទី​ជា​សន្តិសុខ​។​
  • ទី​១៤​ឈ្មោះ ណែ​ត សា​យ័ន្ត ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ តួនាទី​ជា​សន្តិសុខ​។​
  • ទី​១៥​ឈ្មោះ ឈាន សុថា ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ តួនាទី​ជា​សន្តិសុខ​។​
  • ទី​១៦​ឈ្មោះ ទុយ ភ័ស ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ តួនាទី​ជា​សន្តិសុខ​។​
  • ទី​១៧​ឈ្មោះ អៀម ណា​រ៉ា​ន់ ហៅ ចិន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ តួនាទី​ជា​សន្តិសុខ​។​

​គួររំលឹកថា ប្រតិបត្តិ​ការចុះ​ឆែកឆេរ​ក្លឹប​កម្សាន្ត​ខាងលើនេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។ ក្រោយ​ការឆែកឆេរ​កម្លាំង​សមត្ថកិច្ច​បាន​បិទ​ក្លឹប​ជា​បណ្តោះអាសន្ន និង​បាន​នាំ​អ្នកលេង​កម្សាន្ត​ប្រមាណ ៤០០​នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​៕ ល

#