តុលាការ​កំពុង​សាកសួរ​មន្ត្រី​យោធា​ម្នាក់​ដែល​យក​កាំភ្លើង​វាយ​អ្នកលក់​ប្រហិត

822
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​មន្ត្រី​យោធា​ម្នាក់​ដែល​យក​កាំភ្លើង​វាយ​អ្នកលក់​ប្រហិត​បណ្ដាលឱ្យ​បែកក្បាល​នៅ​ថ្ងៃទី​៥ ខែសីហា នេះ ត្រូវ​នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ នួន ប៉ូ ភេទ​ប្រុស អាយ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា ស្នាក់​នៅផ្ទះ​លេខ​៥៩Q ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ចំណែក​ជនរងគ្រោះ​ឈ្មោះ យ៉ែម វណ្ណៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ប្រហិត ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ របួស​ដៃ​ខាងស្តាំ និង​របួស​ក្បាល​លើ​សៀតផ្កា​ខាងឆ្វេង ។​

​សមត្ថកិច្ច អះអាង​ពី​ដំណើររឿង​ថា ករណីនេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​០២ ខែសីហា នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។ មុនពេល​កើតហេតុ ឈ្មោះ សៅ ចាន់​ធី បាន​បើករថយន្ត​របស់ខ្លួន​ម៉ាក កា​មេ​រី​បា​ឡែ​ន​របស់​ដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​លក់​ប្រហិត​របស់​ឈ្មោះ យ៉ែម វណ្ណៈ រួច​ឈ្មោះ សៅ ចាន់​ធី មិន​ឈប់​រថយន្ត​ដោះស្រាយ​ទេ ទើប​ឈ្មោះ យ៉ែម វណ្ណៈ​យក​ដុំថ្ម​គប់​ទៅលើ​រថយន្ត​របស់​ឈ្មោះ សៅ ចាន់​ធី បណ្តាលឱ្យ​បែ​កញ្ចក់​ខាងស្តាំ និង​បាន​ផ្លាត​ដុំថ្ម​ទៅ​ត្រូវ​រថយន្ត ម៉ាក​ព្រូស របស់​ជនសង្ស័យ​ឈ្មោះ នួន ប៉ូ ។

​ភ្លាមនោះ ជនសង្ស័យ​ឈ្មោះ​នួន ប៉ូ បាន​យក​កាំភ្លើងខ្លី ម៉ាក​P08​ពី​ក្នុង​ឡាន​របស់ខ្លួន វាយ​មកលើ​ជនរងគ្រោះ​បណ្តាលឱ្យ​បែកក្បាល​លើ​សៀតផ្កា​ខាងឆ្វេង​។​បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុចកើតហេតុ​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ​នួន​ប៉ូ​យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង ៕S/​

​តុលាការ​កំពុង​សាកសួរ​មន្ត្រី​យោធា​ម្នាក់​ដែល​យក​កាំភ្លើង​វាយ​អ្នកលក់​ប្រហិត​