តុលាការ​កំពុង​សាកសួរ​យុវជន​ម្នាក់​ដែល​បានប្រកាស​លក់​អាវយឺត​មាន​រូបលោក​កែម​ឡី

448
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​យុវជន​ម្នាក់​ដែល​បានប្រកាស​លក់​អាវយឺត​មាន​រូបលោក​កែម​ឡី​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ដើម្បី​ចាត់ការ​តាមច្បាប់​។​ដោយ​ភ្ជាប់​នូវ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​។​

យុវជន​រូបនេះ​ឈ្មោះ​គង់​រ៉ៃ​យ៉ា​ត្រូវ​លោក​រៀល​សុ​ភិន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​។​សមត្ថកិច្ច​បញ្ជាក់ថា កាលពី ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៩ ប៉ូលិស បាន ចាប់ខ្លួន យុវជន ៤ នាក់ (ស្រី២ប្រុស២)ដឹកនាំ ដោយ យុវជន ឈ្មោះ គង់ រ៉ៃ យ៉ា ដែល បានប្រកាស​លក់​អាវយឺត​ដែលមាន​រូបលោក​កែម​ឡី​។​ប៉ុន្តែ​ក្រោយ​ការសាកសួរ​សមត្ថកិច្ច​បាន​ដោះលែង​៣​នាក់​ឱ្យមាន​សេរីភាព​វិញ​គឺ​បញ្ជូន​តែ​យុវជន គង់ រ៉ៃ យ៉ា ម្នាក់​ប៉ុណ្ណោះ​ទៅ​តុលាការ​។​

​ដោយឡែក យុវជន ៣ នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល ខណ្ឌ ចំការមន ចាប់ខ្លួន កាលពី ម៉ោង ០៩:០៥ នាទី ព្រឹក ថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៩​ខ្លួន ក្នុងពេល ជួបជុំ គោរព វិញ្ញាណក្ខន្ធ ខួប ៣ ឆ្នាំ នៃ មរណភាព លោក បណ្ឌិត កែម ឡី អ្នកវិភាគ សង្គម នយោបាយ នៅ កម្ពុជា ដែល ត្រូវបាន ឃាតក បាញ់សម្លាប់ នៅ ស្តា​ម៉ា​ត​កា រ៉ា ស់ សាំង កាល់ តិច នៅ ស្តុ ប បូកគោ ក្នុង រាជធានី ភ្នំពេញ កាលពី ព្រឹក ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦ ។

​យុវជន ៣ នាក់ រួមមាន ៖ ១. សួង នាគព័ន្ធ ២. ជុំ ហួត និង ៣. ជុំ ហួរ ។ យុវជន ទាំង ៣ នាក់ ត្រូវបាន នាំយកទៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បី សួរនាំ ។ អាជ្ញាធរ មាន​សមត្ថកិច្ច មិន អនុញ្ញាត ឲ្យ ជួបជុំ គោរព វិញ្ញាណក្ខន្ធ សព លោក កែម ឡី នៅ កា រ៉ា ស់ សាំង កាល់ តិច ស្តុ ប បូកគោ ក្នុង រាជធានី ភ្នំពេញ ឡើយ ។

ឃាតកម្ម បាញ់សម្លាប់ លោក កែម ឡី ត្រូវបាន តុលាការ ទាំងបី ថ្នាក់ បានសម្រេច ផ្តន្ទាទោស បុរស ឈ្មោះ អឿ ត អាង ហៅ ជួប សម្លាប់ ដោយ ដាក់ពន្ធនាគារ មួយជីវិត ៕S/​