តុលាការ​កំពុង​សួរ​ជន​ពីរ​នាក់​ដែល​ឆក់​កាបូប​បាន​លុយរាប់​ម៉ឺន​ដុល្លារ​រួច​រត់គេចខ្លួន​ជាង​២០​ថ្ងៃ

521
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​សមត្ថកិច្ច​នគរបាល ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​បានសម្រេច មាន​លុយ​រាប់ម៉ឺន​ដុល្លារ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ជនសង្ស័យ​ឈ្មោះ​ហុង​ម៉េង​ហ៊ត់​អាយុ​២៧​ឆ្នាំ​មុខរបរ​ជាងទង​ស្នាក់នៅ​ផ្លូវ​លេខ​៥៩៨​ក្នុង​សង្កាត់​ទួល​សង្កែ​២​ខណ្ឌ​ឬ​ស្សី​កែវ​និង​ឈ្មោះ​ធឿន​ជា​អាយុ​២៤​ឆ្នាំ​បាន​ត្រូវ​លោក​គង់​សំ​សារ៉េត​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​សាកសួរ​។​

​លោក​វរសេនីយ៍ឯក​ប៊ុន​សត្យា​នាយការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពួកគេ​បាន​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥១​ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​កា​លពី​យប់​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៩​។​

បន្ទាប់ពី​ពួកគេ​ឆក់​កាបូបស្ពាយ​បានសម្រេច​មាន​លុយ​រាប់ម៉ឺន​ដុល្លារ​ពី​ជនរងគ្រោះ​ម្នា​ក់នៅ​ចំណុច​មុខ​ស្តូប​កម្ពុជា​វៀតណាម តាម​បណ្ដោយ​ផ្លូវ​សុធារស ក្នុងភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ​។​

​លោក​វរសេនីយ៍ឯក​ប៊ុន​សត្យា​បាន​បន្ថែមថា​នៅក្នុង​ប្រតិបត្តិការ​តាម​បង្ក្រាប​នេះដែរ​ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​ការិយាល័យ​ជំនាញ បាន​ចាប់យក​វត្ថុតាង​មាន​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុ​យ​គី​ឡេ​ត ពណ៌​ស​ពាក់​ស្លាក​លេខ​1HJ5694​មួយគ្រឿង​។​

ជនសង្ស័យ​ឈ្មោះ​ហុង​ម៉េង​ហ៊ត់​និង​ទូរ​សព្ទ័​ដៃ​ចំនួន​០២​គ្រឿង ម៉ាក​អាយ​ហ្វូ​ន 6s ពណ៌​ទឹកប្រាក់ ១​គ្រឿង និង​១​គ្រឿង​ទៀត​ម៉ាក LG ពណ៌​ទឹកមាស​, ចិញ្ចៀន​លោហធាតុ ពណ៌​លឿង​ស្លេក ចំនួន​២​វង់​, ខ្សែក ចំនួន​១​ខ្សែ​, បន្តោង​រូប​ឆ្កែ ចំនួន​១ ដែល​ចាប់​យកបាន​ពី ឈ្មោះ ធឿន ជា ។​

​លោកនាយ​ការិយាល័យ​រូបនេះ​បាន​ឲ្យ​ដឹងថា​ក្រៅពី​ចាប់យក​វត្ថុតាង​ទាំងនោះ​កម្លាំង​ការិយាល័យ​ជំនាញ បាន​រកឃើញ​ភស្តុតាង​ជា​របស់​ជនរងគ្រោះ​ឈ្មោះ ទូ សុទ្ធា អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ រួមមាន នាឡិកាដៃ​ម៉ាក CARTIER, ខ្សែ​ស្បែក ពណ៌​សូកូឡា​ដាំ​ត្បូង​ពណ៌​ស ចំនួន​១៣៤​គ្រាប់​, ។​ខ្សែក លោហធាតុ​ពណ៌​លឿង​ស្លេក​មាន​បន្តោង​រូប​ព្រះ​ចំនួន​១​ដែលមាន​ដាំ​ត្បូង​ពណ៌​ស​ចំនួន​២៥​គ្រាប់​និង​ប្រាក់​ដុល្លារ​ចំនួន​២.៥០០​ដុល្លារ​អាមេរិក​។​

​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​សម្ភារៈ​ដែល​បាន​បាត់បង់​ក្រោយពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​យកទៅ​បាត់​នោះ រួមមាន​៖ លិខិតឆ្លងដែន​វៀតណាម​ឈ្មោះ PHAN THI THANH HOAN ចំនួន​១,​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​វៀតណាម​ចំនួន​១,​ខ្សែក​មាស​ទម្ងន់​៣​តម្លឹង​កន្លះ​ចំនួន​១​ខ្សែ​,​នាឡិកាដៃ​ស្រី​ចំនួន​១,​ប្រាក់​វៀតណាម​៤​លាន​ដុង​,​ប្រាក់​ដុល្លារ​ចំនួន​៤៦.០០០​ដុល្លារ​អាមេរិក​និង​ទូរ​សព្ទ័​ដៃ​ម៉ាក IPhoneX ១​គ្រឿង​ផងដែរ​៕S/​