តុលាការ​កំពូល​និយាយថា នាង​ថា​យ​ល័​រ ស្វី​ហ្វ “​ប្រាកដ​ក្នុង​ចិត្ត​ណាស់​” ថា នាង​ត្រូវបាន​ឌី​ជេ​វិទ្យុ​ម្នាក់​ស្ទាប​គូទ​

747

​តុលាការ​កំពូល​មួយ​បាន​និយាយថា តារាចម្រៀង​ប៉ុប​នាង ថា​យ​ល័​រ ស្វី​ហ្វ គឺ​ពិត​ជាមាន​ភាពច្បាស់លាស់​ណាស់​ថា នាង​ត្រូវបាន​ឌី​ជេ​វិទ្យុ​ម្នាក់​នៅ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ ស្ទាប​គូទ​។​

​នាង​ស្វី​ហ្វ អាយុ ២៧ ឆ្នាំ​បាន​ចោទប្រកាន់​ឌី​ជេ​ឈ្មោះ ដេវីត មូល​ល័​រ (David Mueller) ពីបទ​លូកដៃ​របស់គាត់​នៅក្រោម​សំពត់​របស់​នាង ខណៈពេលដែល​ពួកគេ​ឈរ​ថតរូប​ជាមួយគ្នា នៅក្រោយ​ឆាក​ប្រគំ​តន្ត្រី​មួយ​របស់​នាង​ក្នុង​ឆ្នាំ ២០១៣ ។​

​មេធាវី​របស់​នាង​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​បើកឆាក​របស់ខ្លួន​នៅឯ​តុលាការ​នៅ​ទីក្រុង​ដេ​ន​វើ (Denver) រដ្ឋ​ខូ​ឡូ​រ៉ា​ដូ ថា​លោក​មូល​ល័​របា​ន “​ស្ទាប​គូទ​របស់​នាង​” ។​

​លោក មូល​ល័​រ បាន​ប្តឹង​តារាចម្រៀង​រូបនេះ​នៅក្នុង​ខែកញ្ញា​ឆ្នាំ ២០១៥ ដោយបាន​ហៅ​ការចោទប្រកាន់​របស់​នា​ង​ថា​មិន​ពិត​។​

​គាត់​បាន​និយាយថា នាង​បានធ្វើឱ្យ​គាត់​បាត់បង់​ការងារ​ស៊ីប្រាក់​ឈ្នួល ១៥០.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ ក្នុងនាម​ជា​ឌី​ជេ​នៅ​ស្ថានីយ​វិទ្យុ KYGO-FM ។​

​នាង​ស្វី​ហ្វ ដែល​ស្ថិតនៅ​តុលាការ​កាលពី​ថ្ងៃ​អង្គារ​ទី​៨​សីហា​នោះ បាន​ប្តឹង​បក​វិញ​កាលពី​មួយខែ​មុន ដោយ​និយាយថា អ្វីដែល​បានកើត​ឡើង​នៅ​មជ្ឈមណ្ឌល Pepsi របស់​ទីក្រុង​នេះ​គឺ​ការ​បៀតបៀន និង​បំពាន​លើ​ខ្លួនប្រាណ​។​

​កាលពី​ថ្ងៃ​អង្គារ ចៅក្រម​ត្រូវបាន​គេ​បង្ហាញ​នូវ​រូបថត​នៃ​ការ​បៀតបៀន​ដែល​ត្រូវបាន​ចោទប្រកាន់​នេះ នៅ​បន្ទប់ VIP សម្រាប់​ការជួបជុំ​ដ៏​អស្ចារ្យ នៅ​មុនពេល​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​នៅ​ថ្ងៃទី ២ ខែមិថុនា​ឆ្នាំ ២០១៣ ។​

​នៅក្នុង​រូបភាព លោក​មូល​ល័​រ​និង​អតីត​មិត្តស្រី​របស់លោក ឈ្មោះ សា​ណុន មែ​ល​សឺ ឈរ​ជាមួយ​នាង​ស្វី​ស​នៅ​ចំ​កណ្តាល​។​

​អ្នក​ទាំងអស់​ញញឹម ហើយ​ដៃស្ដាំ​របស់លោក​មូល​ល័​របា​ន​លា​ក់នៅ​ពីក្រោយ​តារាចម្រៀង​ម្ចាស់​បទ Shake it Off រូបនេះ​។​

​មេធាវី​របស់លោក​មូល​ល័​រ លោក ដេវីត ម៉ាក​ហ្វា​លែ​ន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​បើក​របស់គាត់​ថា រូបភាព​បង្ហាញថា​ដៃ​របស់​កូនក្ដី​របស់គាត់ “​មិន​ស្ថិតនៅក្រោម​សំពត់​របស់​នាង​ស្វី​ហ្វ​ទេ ហើយ​សំពត់​របស់​នាង​មិនត្រូវ​បាន​ប៉ះ​ឱ្យមាន​ស្នាម​ញក់ញី​អ្វី​ទេ​ទោះ​ក្នុង​ម៉ូត​ណាក៏ដោយ​” ។​

​ខណៈដែល​អតិថិជន​គាត់​កំពុង​សម្លឹងមើល​មក​គាត់​នៅក្នុង​តុលាការ លោក​ដេវីត ម៉ាក​ហ្វា​លែ​ន​បាន​និយាយថា “​លោក​ដេវីត មូល​ល័​រ បដិសេធ​ដាច់ខាត​ថា គាត់​មិនបាន​ស្ទាប​នាង​ដោយ​មិន​សមរម្យ​ណាមួយ​ឡើយ​។ ការចោទប្រកាន់​ដោយ​មិន​ត្រឹមត្រូវ​ថា​នរណាម្នាក់​បាន​ស្ទាប​មិន​សមរម្យ​គឺ​ស្មើនឹង​បទល្មើស ស្មើនឹង​ការប្រព្រឹត្ត​ខុស ហើយ​មិនគួរ​ត្រូវបាន​អត់ឱន​ឱ្យ​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

នាង ថា​យ​ល័​រ ស្វី​ហ្វ (​កណ្តាល​) ថា​លោក ដេវីត មូល​ល័​រ ស្ទាប​គូទ​នាង​កាលពី​ឆ្នាំ ២០១៣