តុលាការ​កំពូល​ឥណ្ឌា​សម្រេច​ថា ច្បាប់​លែងលះ​របស់​មូស្លីម មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​

1410
ចែករម្លែក

​តុលាការ​កំពូល​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​ទី​២២​សីហា​បានសម្រេច​ថា​ច្បាប់​ស្តីពី​ការលែង​លះ​ភ្លាមៗ​របស់​មូស្លីម​ដ៏​ចម្រូងចម្រាស​គឺ​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​ទេ​។ នេះ​ជា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ស្ត្រី​មូស្លីម​ដែល​បានប្រកែក​តវ៉ា​ជា​យូរ​មកហើយ​ថា​ច្បាប់​នេះ​រំលោភ​ទៅលើ​សិទ្ធិ​សមភាព​របស់​ពួកគេ​។​

​ច្បាប់​នេះ​អនុញ្ញាតឱ្យ​បុរស​មូស្លីម​លែងលះ​ប្រពន្ធ​ពួកគេ​ដោយ​គ្រាន់តែ​និយាយ​ពាក្យ​ថា “​តា​ឡាក់​”ឬ«ខ្ញុំលែងអ្នក»បី​ដង​ប៉ុណ្ណោះ​។ ស្ត្រី​មូស្លីម​និយាយថា​ពួកគេ​ត្រូវបាន​ទុកចោល​ឱ្យ​រង​នូវ​ទុរគត​ដោយ​ស្វាមី​ពួកគាត់ ដែល​លែងលះគ្នា​តាមរយៈ​ពាក្យ “​តា​ឡាក់​បី​ម៉ាត់​” រួមទាំង​បណ្តាញ Skype និង WhatsApp ។​

​នៅក្រោម​សេចក្តីសម្រេច​របស់​តុលាការ​នេះ រដ្ឋាភិបាល​នឹងត្រូវ​បង្កើត​ច្បាប់​ស្តីពី​ការ​លែងលះ​ថ្មី​មួយទៀត ដែល​នឹង​ជំនួស​ការអនុវត្ត​ពាក្យ​តា​ឡាក់​បី​ដង ដែល​ត្រូវបាន​លុបចោល​នេះ​។​

​លោកស្រី សា​យ៉ា​រ៉ា បា​ណូ ដែល​ត្រូវបាន​លែងលះគ្នា​តាមរយៈ​ពាក្យ តា​ឡាក់​បី​ម៉ាត់ និង​ជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ជាច្រើន​ដែល​នាំ​រឿងក្តី​នេះ​មក​តុលាការ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌​រ៉​យ​ទ័​រ​បន្ទាប់ពី​សេចក្តីសម្រេច​នេះ​ថា “​ចុងក្រោយ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សេរីភាព​ហើយ​នៅថ្ងៃនេះ​។ ខ្ញុំ​មាន​បទបញ្ជា​តុលាការ ដែល​នឹង​រំដោះ​ស្ត្រី​មូស្លីម​ជាច្រើន​”​។​

​សេចក្តីសម្រេច​នេះ​ត្រូវ​បានផ្តល់​ដោយ​ក្រុម​ចៅក្រម​ប្រុស​ប្រាំ​នាក់​ដែល​មកពី​សាសនា​ខុសៗ​គ្នា​ដូចជា​សាសនា​ហិណ្ឌូ សាសនា​គ្រិស្ត សាសនា​អ៊ីស្លាម សាសនា​ស៊ី​ក និង​សាសនា​ហ្សូ​រ៉ាវ​ស្ទ្រា​ន​៕ ដោយ៖ កញ្ញាដាលីស

មេធាវី​ការពារ​ស្ត្រី​មូស្លីម​ផ្តល់​បទសម្ភាសន៍​ក្រោយ​តុលាការ​កំពូល​ចេញ​សាលក្រម