តុលាការ​កំ​ពូ​ល​ស្រីលង្កា​៖ ការរំលាយ​សភា​ដោយ​ប្រធានាធិបតី គឺ​ខុសច្បាប់

412
ចែករម្លែក

តុលាការកំពូលស្រីលង្កាបានសម្រេចថាការរំលាយសភាដោយប្រធានាធិបតីកាលពីខែមុន គឺមិនស្របតាមរដ្ឋធម្មនុញ្ញខណៈដែលវិបត្តិនយោបាយនៅតែបន្តរារាំងប្រទេសនេះ។

ប្រធានាធិបតី Maithripala Sirisena បានបណ្តេញនាយករដ្ឋមន្ត្រីរបស់លោកនិងដាក់ជំនួសលោកដោយអតីតមេដឹកនាំ លោក Mahinda Rajapaksaកាលពីចុងខែតុលា។នៅពេលការសម្រេចចិត្តនោះត្រូវបានជំទាស់ លោកបានរំលាយសភា។

តាមការសម្រេចនេះ គេអាចឃើញនាយករដ្ឋមន្រ្តី លោក Ranil Wickremesinghe ត្រូវបានបណ្តេញចេញពីតំណែងនេះ អាចចូលកាន់តំណែងរបស់លោកវិញ។

សភា បានបោះឆ្នោតមិនផ្តល់សេចក្តីទុកចិត្តប្រឆាំង លោក Mahinda Rajapaksa ។

លោក Mahinda Rajapaksa បានធ្វើជាប្រធានាធិបតីនៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍របស់ប្រទេសស្រីលង្កាក្នុងឆ្នាំ២០០៩ហើយ ត្រូវបានចោទប្រកាន់ថាបានរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ប៉ុន្តែលោកបានបដិសេធ។

កាលពីថ្ងៃពុធសភាបានអនុម័តការបោះឆ្នោតផ្តល់ការទុកចិត្តដល់ លោក Ranil Wickremesingheជាថ្មីដើម្បីធ្វើជានាយករដ្ឋមន្ត្រីឡើងវិញ។

គណបក្សនិងសម្ពន្ធមិត្តរបស់លោក RanilWickremesinghe មានសំឡេងភាគច្រើននៅសភាហើយបានអះអាងតាំងពីដំបូងថា សកម្មភាពរបស់ប្រធានាធិបតី Maithripala Sirisena ដែលរួមទាំងការកោះធ្វើការបោះឆ្នោតមុនពេលកំណត់នោះគឺមិនស្របតាមរដ្ឋធម្មនុញ្ញទេ។

តុលាការកំពូលកាលពីថ្ងៃព្រហស្បតិ៍បាននិយាយ ថាប្រធានាធិបតី Maithripala Sirisena មិនអាចរំលាយសភាបានទេរហូតដល់រយៈពេល៤ឆ្នាំកន្លះក្នុងអាណត្តិ៥ឆ្នាំរបស់ខ្លួន៕ដោយ៖សុខា/sn

ក្នុងសារបង្ហោះក្នុងបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ លោក Wickremesinghe អំពាវនាវអោយលោកប្រធានាធិបតីគោរពការសំរេចរបស់តុលាការជាបន្ទាន់