តុលាការ​ខេត្តកោះកុង រុះរើ​ខ្ទម​ស្បូវ​ខុសច្បាប់​ចេញពី​ដី​កម្មសិទ្ធិ​អ្នកដទៃ​និង​បាន​បំពាន​ឆ្នេរសមុទ្រ​របស់​រដ្ឋ​

1703
ចែករម្លែក

ដោយៈ​ឆាយា​នាថ​/​កោះកុងៈ​តុលាការ​ខេត្តកោះកុង សម្រេច​រុះរើ​ខ្ទម​ស្បូវ​លំហែកាយ​ចំនួន​ប្រាំ ចេញពី​ដី​កម្មសិទ្ធិ​របស់លោក មីន ហ៊ាន និង បាន​បំពាន​លើ​ចំណី​មាត់​ឆ្នេរសមុទ្រ​របស់​រដ្ឋ​ផងដែរ ។

សកម្មភាពសមត្ថកិច្ចរំរើខ្ទម

​គណៈកម្មការ​ចម្រុះ​ដឹកនាំ​ដោយ​លោក អ៊​ង រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកោះកុង ថ្មីៗ​នេះ សម្រេច​រុះរើ​ខ្ទម​ស្បូវ​ទាំងនេះ ពី​កូនបំណុល​ឈ្មោះ ប៉ុក ចាន់ និង ឈ្មោះ អ៊ុង កែ​ត នៅ​ចំណុច​ភូមិ​នេសាទ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង ។ ការអនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​នេះ គឺ ពុំមាន​ភាគី​ណា​ជំទាស់​ឡើយ តែ​តុលា​ការបើក​ឱ្យ​ប្តឹងតវ៉ា​តាម​កំណត់​ច្បាប់ ប្រសិនបើ​មិន​សុខចិត្ត​ការសម្រេច​នេះ ។

​ប៉ុន្ដែ​ក្រោយ​ការអនុវត្ត​នេះ ភាគី​កូនបំណុល​បែរជា​បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក រិះគន់​តុលាការ​និង​ម្ចាស់បំណុល​ទៅវិញ ។ ចំណុច​នេះ លោក មីន ហ៊ាន ជា​ម្ចាស់បំណុល បញ្ជាក់ថា នេះ​ជាការ​សម្រេច​របស់​តុលាការ តែ​រឿងនេះ​ពុំ​ទាន់​បញ្ចប់​ទេ គ្រាន់តែ​ជា​រឿង​មុន​អង្គសេចក្តី​ប៉ុណ្ណោះ ពោលគឺ​ភាគី​កូនបំណុល​អាច​ប្តឹងទៅ​តុលាការ​បន្តទៀត​បាន ។

​លោក​មីន ហ៊ាន អះអាងថា ការប្រឆាំង​ឬ​ប្រមាថ​ស្ថាប័ន​តុលាការ គឺ អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ហើយ​ការប្រមាថ​បុគ្គល គឺ អាច​ប្រឈម​បទល្មើស​បរិហារកេរ្តិ៍​ផងដែរ ៕​មន​