តុលាការ​ឃុំខ្លួន​កូន​ក​ម្លោះ​និង​គូកន​ពីរ​នាក់​ទៀត​ដែល​កាប់​ប្រហារ​បណ្តាលឱ្យ​ភ្ញៀវ​ខាង​កូនក្រមុំ​ស្លាប់ និង​របួស

420
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​កូន​ក​ម្លោះ​និង​គូកន​២​នាក់​ទៀត​ដែល​ប្រើ​ហិង្សា​វាយ​កាប់​ចាក់​ក្នុង​រោងការ​បណ្តាលឱ្យ​ភ្ញៀវ​ខាង​កូនក្រមុំ​ស្លាប់​ម្នាក់​និង​រងរបួស​ជាច្រើន​នាក់​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៩​ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​គូកន​មួយចំនួនទៀត​ដែល​កំពុង​គេចខ្លួន​។

ជនសង្ស័យ​ឈ្មោះ​សុខ​ណាត​អាយុ​២៤​ឆ្នាំ​ជា​កូន​ក​ម្លោះ​ឈ្មោះ​សុខ​នឿន​អាយុ​១៨​ឆ្នាំ​និង​ឈ្មោះ​ឈុំ​ឌី​អាយុ​២១​ឆ្នាំ​បាន​ត្រូវ​លោក​ឡុង​ជាប​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណ​ភាព​ជនរងគ្រោះ​។​

​សូមបញ្ជាក់ថា​ក្រុម​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​លើ​ជនរងគ្រោះ​ជា​ភ្ញៀវ​កូនក្រមុំ​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ម្នាក់​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ពិធីមង្គលការ​មួយ កាលពី​យប់​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​ឌួង​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។​

ភាគី​បង្ក​គឺជា​ក្រុម​ភ្ញៀវ​ខាង​កូន​កំ​ឡោះ​ដែល​មកពី​ខេត្តកំពត​មក​ចូលរួម​ពិធីមង្គលការ​នៅ​ចំណុចកើតហេតុ​ខាងលើ​។​ពេលនោះ​ភាគី​ជនបង្ក​ខាង​កូន​ក​ម្លោះ​បាននាំគ្នា​យក​ពូថៅ​កាប់​លើ​ភាគី​ខាង​កូនក្រមុំ​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​ក្រោយ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ហើយ​គួ​កន​ផ្សេងទៀត​បាន​រត់គេចខ្លួន​អស់​៕S/​