តុលាការ​ឃុំខ្លួន​គ្រូបង្រៀន​ម្នាក់​រឿង​គំរាម​សម្លាប់​តាម​ហ្វេ​ស​ប៊ុ​ក

966
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​លោកគ្រូ​បង្រៀន​ម្នាក់​ដែល ពាក់ព័ន្ធ​ករណី​គំរាម​សម្លាប់​ជនរងគ្រោះ​តាម បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​៧​ខែសីហា​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​លោកគ្រូ​បង្រៀន​រូបនេះ​ឈ្មោះ យ​ន ពិសិដ្ឋ អាយុ​៣១​ឆ្នាំ មាន ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ពិនិត្យ​ទឹកនោម​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​។​

ចំណែក​ជនរងគ្រោះ​ឈ្មោះ សុន គីម​សា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក​មី​ក្រូ​ហិរញ្ញវត្ថុ Active People ទីលំនៅ​ផ្ទះ​លេខ​៣១ E0 ផ្លូវ​៥១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​ជនសង្ស័យ​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​លេខ​៣១ ផ្លូវ​២១៤ ភូមិ​៥ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ដោយ​ប្តឹង​ចោទប្រកាន់ថា ជនសង្ស័យ​បាន​គំរាម​សម្លាប់ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕S/​

តុលាការ​ឃុំខ្លួន​គ្រូបង្រៀន​ម្នាក់​រឿង​គំរាម​សម្លាប់​តាម​ហ្វេ​ស​ប៊ុ​ក