តុលាការ​ឃុំខ្លួន​ជនជាតិ​បរទេស​២​នាក់​ប្តី​ប្រពន្ធ​ពាក់ ព័ន្ធ​ករណី ជួញ​គ្រឿងញៀន​ឆ្លងដែន

786
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ជនជាតិ​បរទេស​ប្រុស​.​ស្រី ២​នាក់ បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ករណី​ដឹក​គ្រឿងញៀន​ឆ្លងដែន ចូលមក​កម្ពុជា​។​

​ជនសង្ស័យ​ឈ្មោះ TASDELEN ONDER ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ជនជាតិ​ទួរគី និង​ប្រពន្ធ ឈ្មោះ ANJERLA ORIBJANOVNA អាយុ​២៩​ឆ្នាំ​ជនជាតិ​អ៊ុយ​បេ​គី​ស្ថាន ។​

​ចំណែក​ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ មុំ សុភា អាយុ ២៨ ឆ្នាំ នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត បាន​ត្រូវ​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​តាំងពី​នៅ​ខេត្តកំពត​មក​ម្លេះ ដោយ​ពុំបាន​បញ្ជូនមក​រាជធានី​ភ្នំពេញ​ទេ​។

​គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅ នគ​បាល​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ជំនាញ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង ញៀន​មួយ​ករណី ដកហូត​បាន​ថ្នាំ​សរុប​ជាង​២,០០០​គ្រាប់ ដែល​គ្រឿងញៀន​ទាំងនោះ​ផ្ញើ​មកពី​ក្រៅប្រទេស នៅ​ចំណុច​សាខា​ប្រៃសណីយ៍ ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត​។​

​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣ នាក់ និង​ដកហូត​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី ចំនួន ១,៥០៣ គ្រាប់ និង​ទឹក​ថ្នាំ សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ០១ កញ្ចប់​ធំ​។ បន្ទាប់ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បា​នប​ន្ត​ទៅ​ឆែកឆេរ​នៅ​ហាង FIREFLY ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៥០០ គ្រាប់​បន្ថែម ទៀត រួម​នឹង​ថ្នាំ​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ១៨០ គ្រាប់ និង​ម៉ា​ទឹកកក​ទម្ងន់​ចំនួន ២៦៤,៨៦ ក្រាម​៕ ល​