តុលាការ​ឃុំខ្លួន​ជន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​១​គីឡូក្រាម​និង​សារធាតុ​ផ្សំ​ជាង​២​គីឡូក្រាម

81
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ជនជាតិ​សឹង្ហ​បុរី​ម្នាក់​និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បើក​កន្លែង​កែច្នៃ​គ្រឿងញៀន​នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវ​បើក​ថ្មី​ក្បែរ​កោះ​ពេជ្រ​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​បឹង​កេងកង បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០ ។​

​ជនសង្ស័យ​ឈ្មោះ គី ម៉េង​ហ័​រ (KEE BENG HWA) ភេទ​ប្រុស ជនជាតិ​សិង្ហបូរី និង ឈ្មោះ ខៀវ ស្រី​ទូច​ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​។​កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​កែច្នៃ​គ្រឿងញៀន​នេះ​កាលពី​យប់​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​ដោយមាន​ការសម្របសម្រួល​ពី​លោក​គុជ​គឹម​ឡុង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់​ប្រមាណ​១,៤៩៣.៧៣​ក្រាម​រួមមាន​៖​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​២១៧.៧៧​ក្រាម​,​កេ​តា​មីន​ទម្ងន់​២៧.៧៧​ក្រាម​,​អ៊ិ​ច​ស្តា​ស៊ី​ទម្ងន់​១,១៧៧.២៧​ក្រាម​,​នី​មេ​តា​ហ្សេ​ប៉ា​ម​ទម្ងន់​៧០.៩២​ក្រាម​រួម​នឹង​សារ​ធាតុគីមី​ផ្សំ​ទម្ងន់​២,០៩០.៨៦​ក្រាម​,​កញ្ឆា​ក្រៀម​១៥៩.០៨​ក្រាម​និង​ឧបករណ៍​កែឆ្នៃ​១​ឈុត​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើនេះ​៕S/​