តុលាការ​ឃុំខ្លួន​តៃកុង​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ នៅ​ស្រុក​កៀនស្វាយ​

825
ចែករម្លែក

​ដោយ​: ឆាយា​នាថ / កណ្ដាល​: លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​៤ ខែកក្កដា នេះ សម្រេច​ឃុំខ្លួន​តៃកុង​រថយន្ត ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​រងរបួស នៅ​ស្រុក​កៀនស្វាយ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​។​

​ជនបង្ក ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ពីបទ​បើកបរ​ធ្វេសប្រហែស​បណ្តាលឱ្យ​ស្លាប់​អ្នកដទៃ តាម​មាត្រា​៨៥​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ។

​ជន​ត្រូវ​ចោទ​ឈ្មោះ ស៊ិន ស៊ីណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ខេត្តស្វាយរៀង​។​

​សូម​រំលឹកថា គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​គួរឱ្យ​រន្ធត់ ខណៈដែល​រថយន្ត ដឹកទំនិញ​លក់​ចាប់ហួយ បុក​រថយន្ត​ក្រុម​អក​កា​ដុង​ពីក្រោយ​ចំ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យមាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​។​

​មុនពេល​កើតហេតុ ក្រុម​រថយន្ត​អក​កា​ដុង​បានធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ទៅ​អ្នក​លឿន​។ មកដល់​ចំណុចកើតហេតុ រថយន្ត​នោះ​ខូច​ហើយ​អ្នក ដែល​ជិះ​លើ​រថយន្ត​ចុះមក​រុញ ស្រាប់​តែមាន​រថយន្ត​ដឹក​និ​ញ​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3B 7384 បើកបរ​ដោយ​ឈ្មោះ ស៊ីន ស៊ីណា បុក​រថយន្ត​ចំ​ពីក្រោយ​ពេញទំហឹង​តែម្តង​៕