តុលាការ​ឃុំខ្លួន​បុរស​ចិន​៣​នាក់​ពាក់ព័ន្ធ​ករណី​កាប់​ចាក់​ជនជាតិ​ចិន​ដូចគ្នា​

606
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ជនជាតិ​ចិន​៣​នាក់​ពាក់ព័ន្ធ​ករណី​កាប់​ចាក់​ជនជាតិ​ចិន​ដូចគ្នា​ដើម្បី​ទារប្រាក់​ដែល​ជំពាក់​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​ក្រោម​ការចោទប្រកាន់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​

​បុរស​ជនជាតិ​ចិន​៣​នាក់​នេះ​ឈ្មោះ Chen DongWen ភេទ​ប្រុស អាយុ ៣៧​ឆ្នាំឈ្មោះ Ehen qiuzi ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​និង​ឈ្មោះ​LiQingMou​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​។​ចំណែក​ជនរងគ្រោះ​ជា​ជនជាតិ​ចិន ឈ្មោះ Li Shigang ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជា​ថៅកែ សិប្បកម្ម មួយកន្លែង មាន​ទីលំនៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​គួរ​បញ្ជាក់ថា ក្រុម​ជនសង្ស័យ ទាំង​៣​នាក់​ក្នុងចំណោម​គ្នា ៥​នាក់ (២​នាក់​រត់គេចខ្លួន​) ត្រូវ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​។​

សមត្ថកិច្ច បាន​ចាប់ខ្លួន​ពួកគេ បន្ទាប់ពី​មាន​បណ្តឹង​របស់​ជនរ​ង​គ្រោះ បាន​ចោទប្រកាន់ថា ក្រុម​ជនសង្ស័យ មាន​គ្នា ៥​នាក់ បាន វាយតប់ និង​ជម្រិត​ទារប្រាក់​ចំនួន ៤៥,០០០​ដុល្លារ កាលពី​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ទីតាំង​កម្ចី​ប្រាក់ យីហោ ហ័ង​ស៊ី​ង ស្ថិតនៅ​ក្នុងភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕S/​