តុលាការ​ឃុំខ្លួន​ប៉េអឹម​ក្លែងក្លាយ​ជំរិត​ទារប្រាក់​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​

866
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្ដាលៈ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​លោក អ៊ី សុវណ្ណ កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ចេញ​ដីកាឃុំខ្លួន​ប៉េអឹម​ក្លែងក្លាយ​ម្នាក់​ដែល​ជំរិត​ទារប្រាក់​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន ។

​មន្ត្រី​តុលាការ​បានឱ្យដឹងថា​ប៉េអឹម​ក្លែងក្លាយ​រូបនេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស គឺ “​កំហែង​យក​ដោយមាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើប្រាស់​អាវុធ ,​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​លិខិតអនុញ្ញាត​។​បទ​ប្រើប្រាស់​នូវ​ឯកសណ្ឋាន​ជាអាទិ៍​ដែលមាន​ភាព​ប្រហាក់ប្រហែលគ្នា​នឹង​នគរបាល ឬ យោធា​” ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​។

កាលពី​អំឡុង​ឆ្នាំ​២០១៥ និង​ប្រព្រឹត្ត​នៅ​ចំណុច​ភ្នំ​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​អំឡុង​ឆ្នាំ​២០១៨ ។​នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ តាម​មាត្រា​៣៦៣ មាត្រា​៣៦៦ មាត្រា​៤៩០​និង​មាត្រា​៦១៦ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជន​ត្រូវ​ចោទ​ឈ្មោះ​រស់ ចាន់​រ៉​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែក​ផ្គាំ​ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង ។ ជននេះ មិនមាន​ក្របខណ្ឌ ជា​ប៉េអឹម​ទេ តែ​ក្លែង​ជា​ប៉េអឹម​។​

​បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច គឺ ជននេះ​បាន​ដើរ​ឆបោក​ប្រាក់​អ្នកដទៃ​ជាច្រើន​នាក់ និង បាន​ជំរិត​ទារប្រាក់​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​ថែម​ទៀតផង ៕S/​