តុលាការ​ឃុំខ្លួន​ប្ដី​ដែល​កាប់​ប្រពន្ធ ព្រោះ​ភ្លើង​ប្រចណ្ឌ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ

903
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុស​ម្នាក់​ដែល​កាប់​ជាច្រើន​កាំបិតផ្គាក់ ព្រោះ​ភ្លើង​ប្រច័ណ្ឌ បណ្ដាល​ឲ្យ​ប្រពន្ធ​រងរបួស​ធ្ងន់​ស្ទើរ​ស្លាប់ រួច​បាន​រត់គេចខ្លួន​ទៅ​នៅ​ខេត្តបាត់ដំបង​នោះបាន ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៨​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​បុរស​រូបនេះ​នេះ​ឈ្មោះ ហ៊​ន រិទ្ធី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ព្រៃ​បឹង ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​បាន​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន នៅវេលា​ម៉ោង​១១៖២០​ថ្ងៃត្រង់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ ភូមិ​បួន​ជួរ ឃុំ​ឃុំ​បឹង​ប្រិ​យ៍ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​នោះ បាន​កាប់​របស់ខ្លួន​ប្រពន្ធ​ឈ្មោះ ត្រេ​ន ពៅ អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​ផ្ទះជួល នៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ដោយ​បុរស​ជា​ប្ដី​បាន​ប្រច័ណ្ឌ​ប្រពន្ធ​របស់ខ្លួន ជាមួយ​ប្រុស​ផ្សេង ហើយ​បាន​តាម​រករឿង​នាង​ជា​ប្រពន្ធ ជា​បន្តបន្ទាប់​។ នៅ​មុនពេល​កើតហេតុ ល្ងាច​ថ្ងៃទី​៧ ខែកក្កដា បុរស​ជា​ប្ដី​បាន​ចោទថា នាង​ក្បត់ចិត្ត​ទៅ​មាន​ប្រុស​ថ្មី ហើយ​ពេលនោះ​នាង​បាន​បដិសេធថា អត់​មាន​ទេ ស្រាប់តែ​ប្ដី​បាន​យក​ដែកឆាប​ចុង​ស្រួច គម្រាម​ចាក់​សម្លាប់​នាង​។ ប៉ុន្តែ​មិន​ហ៊ាន​រួច​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ​។​

​លុះដល់​ថ្ងៃកើតហេតុ ប្ដី​បាន​រករឿង​ដោយ​ចោទ​នាង​ថា មាន​ប្រុស​ថ្មី​បន្តទៀត​។​ចំណែក​នាង​ដែល​មិនបាន​ក្បត់ចិត្ត​ប្ដី​ផង ត្រូវ​ទទួលរង​ការចោទប្រកាន់​ទាំង​អយុត្តិធម៌​បែបនេះ ក៏បាន​ប្រកែក​ថា អត់​ដដែល​។ ខណៈនោះ​ប្ដី​នៅតែ​មិន​ជឿ ហើយក៏​បាន​រួច​ក៏បាន​ទាញ​កាំបិតផ្គាក់ កាប់​រូបនាង​ជាច្រើន​កាំបិត​ប៉ង​សម្លាប់​រួច​គេចខ្លួនបាត់​តែម្ដង​។ បន្ទាប់មក​នាង​ត្រូវបាន​អ្នកជិតខាង នាំទៅ​សង្គ្រោះបន្ទាន់​៕ ល​