តុលាការ​ឃុំខ្លួន​មនុស្ស​៣​នាក់​ករណី​កត់​ឆ្នោត​ខ្មែរ​បន្លំ​កត់​ឆ្នោត​វៀតណាម​

903
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្តាលៈ​លោក​គឹ ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃទី​១០ ខែកញ្ញា​ឆ្នាំ​២០១៨ នេះ​បាន ចេញ​ដីកាឃុំខ្លួន​មនុស្ស​៣​នាក់ ដែល​ជ្រក​ក្រោម​ឆ្នោត​ខ្មែរ បែរជា​កត់​ឆ្នោត​វៀតណាម​ដាក់ពន្ធនាគា​រ​បណ្ដោះអាសន្ន ។​

មន្ត្រី​តុលាការ បញ្ជាក់ថា មនុស្ស​ទាំង​៣​នាក់​នេះ ត្រូវ​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត តាម​មាត្រា​៣៩១​និង​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ និង បទ​បើក​ល្បែងស៊ីសង​ខុសច្បាប់ តាម​មាត្រា​៥​ច្បាប់​ស្តីពី​ល្បែងស៊ីសង ។

​សូមបញ្ជាក់ថា​ទីតាំង​លួច​កត់​ឆ្នោត​វៀតណាម​ជ្រក​ក្រោម​ស្លាក​ឆ្នោត​ខ្មែរ​ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល​ចុះ​ស្រាវជ្រាវ​រហូត​ឈានដល់​ការបង្ក្រាប​៣​ទីតាំង​និង​ឃាត់ខ្លួន​បាន​មេ​ឆ្នោត​៣​នាក់​រួម​នឹង​វត្ថុតាង​មួយចំនួនធំ​។​

​ការចុះ​បង្ក្រាប​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​៨ ខែកញ្ញា វេលា​ម៉ោង​១២៖៣០​នាទី នៅ​ចំណុច​ឃុំ​គគីរ ឃុំ​ដីឥដ្ឋ និង​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​ជនសង្ស័យ​ឈ្មោះ ចាន់ សំបូរ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ឈ្មោះ ណុប សា​គី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង ឈ្មោះ មុំ មន្នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ។

​លោក​វរសេនីយ៍ ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ថ្លែងថា កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមហ៊ុន ឌ្រី​ម វីន ខ​ប​ភើ​រេ​សិន (​ឆ្នោត​ខ្មែរ​) បានមក​ដាក់ពាក្យ​បណ្ដឹង​៣​ទីតាំង​ពី​ការ ក្លែងបន្លំ​ខ្លួន​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​។

​នៅ​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកណ្ដាល​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ចុះបង្ក្រាប ជាក់ស្ដែង​ជនសង្ស័យ​ទាំង​៣​កំពុង​កត់​ឆ្នោត​ខ្មែរ​និង​វៀតណាម​ហើយ​បាន​នាំខ្លួន​រួម​និង​វត្ថុតាង​បញ្ជូនមក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី ។

​ចំពោះ​វត្ថុតាង​នគរបាល​ចាប់​យកបាន​ក្រដាស់​កត់​ឆ្នោត​វៀតណាម ជាច្រើន​ដុំ ទូរស័ព្ទដៃ​លួច​កត់​តាម​ឆាត​ជាច្រើន​គ្រឿង​និង​ប្រាក់​មួយចំនួន​៕S/

​តុលាការ​ឃុំខ្លួន​មនុស្ស​៣​នាក់​ករណី​កត់​ឆ្នោត​ខ្មែរ​បន្លំ​កត់​ឆ្នោត​វៀតណាម​