តុលាការ​ឃុំខ្លួន​មន្ត្រី​យោធា​”​ង​៧០” ម្នាក់​ដែល​បាញ់បោះ​សេរី​

1002
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នេះ បាន​បញ្ជូន​មន្ត្រី​យោធា​នៅ​អង្គភាព​”​ង​៧០”​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
​ក្រោយ​ការសាកសួរ​រួច​លោក​ខាំ​សុ​ផា​រី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​ពីបទ​កាន់កាប់​ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​តាម​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​ដើម្បី​ឈានដល់​ការឃុំខ្លួន​តែម្តង​។​

​យោងតាម​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា​មន្ត្រី​យោធា​រូបនេះ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពីមួយ​លាន​រៀល​ទៅ​ប្រាំមួយ​លាន​រៀល​បើសិនជា​តុលាការ​រកឃើញថា​មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​នេះ​មែន​។​

​សូមបញ្ជាក់ថា លោកនាយ​ចំណង់ ធុន រាជ នាយទាហានរង​នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៧០ ដែល​បាន​បាញ់បោះ​សេរី បាន​ចូល​សារភាព​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃទី​២២ ខែឧសភា​ឆ្នាំ​២០១៨​។​បន្ទាប់ពី​បានទទួល​ព័ត៌មាន​ថា​មាន​ទាហាន​នៅ​អង្គភាព​”​ង​៧០”​បាញ់បោះ​សេរី​នៅ​សង្កាត់​ទន្លេបាសាក់​កាលពី​យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ ២០១៨។

មេ​អង្គភាព​បាន​បញ្ជា​ឱ្យ​អង្គភាព​ស្រាវជ្រាវ និង​បានឱ្យ​ចូលខ្លួន​សារភាព​ចំពោះ​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​មេបញ្ជាការ​កងពល ប្រកាស​មិន​គាំទ្រ​ចំពោះ​ទង្វើ​ល្មើសច្បាប់​របស់​កងកម្លាំង​ក្រោម​ឱវាទ​ទេ​៕S/

​តុលាការ​ឃុំខ្លួន​មន្ត្រី​យោធា​”​ង​៧០” ម្នាក់​ដែល​បាញ់បោះ​សេរី​